ឥណ្ឌូនេស៊ី៖ ពួកយើងតែងតែគិតថា មនុស្សដែលស្លាប់ហើយ គឺតែងតែរស់នៅ ក្នុងចិត្តរបស់យើង ប៉ុន្តែ ប្រពៃណីចំលែក របស់ជនជាតិភាគតិច នៃប្រទេស ឥណ្ឌូនេស៊ី បានធ្វើឲ្យមនុស្សស្លាប់ ងើបឈរឡើងវិញ ដោយងូតទឹក និង ស្លៀកបំពាក់ថ្មី រួចហើយឲ្យសាកសព នោះដើរពេញភូមិ ដែលមើលទៅ ដូចជា ខ្មោច ហ្សាំប៊ី កំពុងដើរ ដូច្នោះដែរ។

ប្រពៃណីចម្លែកនេះ ត្រូវបានប្រារព្ធធ្វើឡើង ដោយ ជនជាតិភាគតិច Toraja រស់ភាគខាងត្បូង នៃខេត្ត Sulawesi ប្រទេសឥណ្ឌូនេស៊ី។ ក្នុងនោះ ដែរ ពួកគេបានជីក យកសាកសព ដូនតា សាច់ញាតិ ចេញពីក្តាមឈូស រូចហើយ ងូតទឹកសម្អាតខ្លួន និង ស្លៀកសំលៀកបំពាក់ថ្មី ឲ្យទៀតផង។ មិនតែប៉ុណ្ណោះទេ សូម្បីតែសាកសព របស់កូនក្មេង ក៏ត្រូវបានគេ គាស់យកមកស្លៀកបំពាក់ ដូចកូនតុក្កតា ឲ្យដែរ។

អ្វីដែលគួរឲ្យ កត់សំគាល់ទៀតនោះ ក្តាមឈូស ដែលបានខូចខាត នឹងត្រូវបានពួកគេ ជួសជុល ឫ ក៏ផ្លាស់ប្តូរថ្មីតែម្តង។ ចំនែកឯ សាកសព ដែលពួកគេ បានស្លៀកពាក់ឲ្យ ថ្មីហើយ នឹងត្រូវបានដាក់ ឲ្យដើរ ជុំវិញភូមិ ជាជួរៗ ទៀតផង។

គួរបញ្ជាក់ផងដែរ ពិធីបុណ្យសាសនា ដ៏ចម្លែកនេះ ត្រូវបានគេហៅថា MaiNene ឬ ក៏ពិធីបុណ្យ លាងជំរះសាកសព ដែលធ្វើឡើង ក្នុងខែសីហា ជារៀងរាល់ឆ្នាំ។តាមអបិយជំនឿបុរាណ របស់ជនជាតិដើមភាគតិច Torajan បានឲ្យដឹងថា ព្រលឹងរបស់មនុស្សដែល បានស្លាប់ទៅ បាន ត្រលប់មក ភូមិដែលគេធ្លាប់រស់នៅ ដូច្នេះ ប្រសិនបើ មនុស្សម្នាក់ ស្លាប់នៅតាមផ្លូវ គ្រួសាររបស់ពួកគេ នឹងទៅកន្លែងដែល សាច់ញាតិគេ ស្លាប់នោះ ហើយ ព្រមទាំងឲ្យសាកសព ដើរជាមួយពួកគេ រហូតដល់ ក្នុងភូមិ។ ចំនែកឯ កាលពីសម័យមុន ជនជាតិដើមភាគតិច នេះ មានការភ័យខ្លាច ក្នុងការធ្វើដំនើរ ឆ្ងាយពីភូមិណាស់ ព្រោះតែខ្លាចស្លាប់ នៅឆ្ងាយពីភូមិ ហើយ មិនអាច ត្រលប់មកក្នុងភូមិវិញបាន៕

ចង់ដឹងយ៉ាងណា សូមទស្សនារូបភាពខាងក្រោម ៖ 










ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ Asiantown

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]