អាមេរិក៖ បុគ្គលិកស្រី ម្នាក់ដែលធ្លាប់បាន បម្រើការងារ ឲ្យបណ្តាញ សង្គមល្បីល្បាញ Facebook  ស្រាប់តែ បែកគំនិត បង្កើតជា គេហទំព័រ មួយ ដោយខ្លួនឯង ដែលជាបណ្តាញ ទំនាក់ទំនង សង្គមមួយ មានគោលបំណងជា វេទិកា ដែលស្ត្រីអាចនិយាយអ្វីៗ បានដោយ សេរីភាព ដោយគ្មាន ការរំខានពីបុរសនោះឡើយ។

អតីតបុគ្គលិក ធ្វើការឲ្យ Facebook  រូបនេះ ឈ្មោះ នាង Susan Johnson បានបង្កើតគេហទំព័រ Women.com  ដែលនាង ធ្វើឲ្យគេហទំព័រ នេះ គឺមិនដូចជា បណ្តាញសង្គម Facebook នោះទេ គឺដោយសារ គេហទំព័រ Women.com ដូចជាវេទិកា ដែល ស្ត្រីទាំងឡាយ ទូទាំង ពិភពលោក អាចសួរជាសំនួរ និងឆ្លើយសំនួរ នានា ព្រមជាមួយការ ពិភាក្សាទាក់ទង នឹង ជំនាញ ទំនាក់ទំនងស្នេហា សុខភាព ផ្លូវភេទ សម្រស់ គ្រួសារ នយោបាយ ផ្សេងៗទៀត ដែលគេហទំព័រនេះ មានតែស្ត្រីទេ ទើបអាចលេងកំសាន្ត និងសួរ សំនួរនិង ពិភាក្សាបាន។

នាង Susan បាននិយាយថា បណ្តាញសង្គម សម្រាប់ស្ត្រីមានលក្ខណៈ  អញ្ជើញឲ្យចូល ទើបអាចជាសមាជិកក្នុងគេហទំព័រ ហើយ ប្រសិនជាមាន បុរសព្យាយាម ចូលក្នុង បណ្តាញសង្គមនេះ គេ ដកចេញ ពីក្នុងគេហទំព័រនេះ។ លើសពីនេះ នាង Susan បាននិយាយថា មានបុរស បានបន្លំ Profile ជាស្ត្រី មកចូលលេងក្នុងបណ្តាញសង្គមនេះ រួចម្តងហើយ បន្ទាប់ពីគេហទំព័ររបស់នាង ចាប់បាន និង បានដកចេញពី សមាជិកក្នុង បណ្តាញទំនាក់ទំនង សង្គមនេះផងដែរ។

យ៉ាងណាមិញ នាង Susan ក៏និយាយ ថានាង នឹងធ្វើឲ្យគម្រោងបណ្តាញ សង្គមនេះ  កាន់តែជាបណ្តាញ មានមុខងារច្រើនយ៉ាង បន្ថែមទៀត   ដែលនាងរំពឹងថា នឹងបង្កើតឲ្យមាន  ប្រធានបទប្លែកៗជាច្រើន ដែលសមាជិក អាចពិភាក្សា អំពីអត្ថបទ ដែល ពួកគេ ចាប់អារម្មណ៍ ព្រឹត្តិការណ៍ នៅក្នុងតំបន់ពួកគេ ឬ សៀវភៅដែល សមាជិកបានអាន យកមកពិភាក្សា និងបញ្ចេញ មតិ ក្នុងបណ្តាញ សង្គមនេះ។ នាងគិតវា អាចជួយឲ្យស្ត្រី បញ្ចេញអ្វីក្នុងចិត្តបាន ដោយមានស្ត្រីដូចគ្នា ជួយឆ្លើយ និង ដោះស្រាយ ដែលមិនដូចជា នៅក្នុងបណ្តាញសង្គម Facebook នោះទេ៕


បណ្តាញសង្គមសម្រាប់តែស្ត្រី កំពុងតែមានការចាប់អារម្មណ៍ប្រើប្រាស់ជាច្រើន

តើប្រិយមិត្ត យល់ដូចម្តេចដែរ ?

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]