បន្ទាយមានជ័យ៖ ក្រុមគ្រួសារ មានគ្នា៣នាក់ បាននាំគ្នា ទៅលេងទឹក និងបង់ត្រី នៅចំណុច ផ្លូវ៥០ ទឹកហូរ មិនទាន់បាន សប្បាយអស់ចិត្តផង បាត់កូនប្រុស ជាស្រឡាញ់ របស់ខ្លួនបាត់ ដើររកមិនឃើញ ស្រាប់តែផ្អើលថា មានក្មេងលង់ទឹក លុះប្រទះឃើញ កូនដេក ស្លាប់បាត់ យ៉ាងអាណោអាធ័ម ។

ហេតុការណ៍នេះ កើតឡើង នៅចំណុចទឹកហូរ ត្រង់ផ្លូវ៥០ ស្ថិតនៅភូមិ និមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ ។ ឪពុកក្មេង រងគ្រោះ ឈ្មោះ សួន សាវុន អាយុ៣៤ឆ្នាំ បានប្រាប់ថា កូនប្រុសជាទី ស្រឡាញ់មាន ឈ្មោះ សឿន លីម៉េង អាយុ៥ឆ្នាំ រស់នៅភូមិ ក្បាលស្ពាន២ សង្កាត់-ក្រុង ប៉ោយប៉ែត ។

ឪពុកក្មេង រងគ្រោះបានបន្តថា នៅរសៀលថ្ងៃដដែល គាត់បាននាំប្រពន្ធ និងកូនទៅលេងទឹក និងបង់ត្រីកំសាន្ត មិនបានប៉ុន្មានផង ក៏បានបាត់កូនប្រុស ហើយបានប្រាប់ ប្រពន្ធឲ្យដើររក មិនបានប៉ុន្មាននាទីផង ផ្អើលថាមាន ក្មេងប្រុសលង់សា្លប់ ភា្លមនោះ រូបគាត់ក៏បានរត់ ទៅមើល ស្រាប់តែឃើញ កូនខ្លួនឯងដេកស្លាប់ បាត់ទៅហើយ។

ក្រោយពីកើតហេតុ គេឃើញមាន សមត្ថកិច្ច មូលដ្ឋាន ចុះមកត្រួតពិនិត្យ នៅកន្លែង កើតហេតុភ្លាម និងបានត្រួតពិនិត្យ ឃើញថា សពក្មេងប្រុសនេះ ពិតជាលង់ ទឹកស្លាប់មែន និងមិនពាក់ព័ន្ធ និងអំពើ ឃាតកម្មអ្វីនោះទេ។ បច្ចុប្បន្ននេះ សពត្រូវបានឪពុកម្តាយ យក ទៅធ្វើបុណ្យ តាមប្រពៃណីខ្មែរ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]