ភ្នំពេញ៖ ក្មេងស្រីជាប់ ចោទជនជាតិ វៀតណាមម្នាក់ កាលពីព្រឹកថ្ងៃ ពុធទី ៣ ខែ កញ្ញា ឆ្នាំ ២០១៤ ត្រូវបាន លោក ម៉េង តូនី ចៅក្រមជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោស ដាក់គុករយៈពេល៥ខែ ពាក់ព័ន្ធនឹង ករណីចូល លួចយកខោអាវគេ នៅក្នុងតូបលេខ២១ និង ២២ នៅក្នុងផ្សារដេប៉ូ ស្ថិតក្នុង សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃ ទី ១០ ខែ ឧសភា ឆ្នាំ ២០១៤ ។ លោកចៅក្រម ក៏បានបង្គាប់ឲ្យ ជនជាប់ចោទ សងថ្លៃខូចខាត ចំនួន ៦០០$ និង ថ្លៃជម្ងឺចិត្តចំនួន ៤០ម៉ឺនរៀល ទៅម្ចាស់ហាង និងដែលជាភាគី ដើមបណ្តឹងនៅ ក្នុងសំណុំរឿង នេះ។

លោកចៅក្រម ម៉េង តូនី បានឲ្យដឹងថា ជនជាប់ចោទខាង លើនេះមានឈ្មោះ យ៉ាំង គឹមហុង ភេទ ស្រី អាយុ១៧ឆ្នាំ ជាជនជាតិវៀតណាម ត្រូវបានតុលាការ ចោទប្រកាន់ពីបទ «លួច» តាមមាត្រា ៣៥៣ និង ៣៥៦ នៃ ក្រមព្រហ្មទណ្ឌ។ និងត្រូវបាន ចាប់ខ្លួន កាលពីថ្ងៃ ទី ១០ ខែ ឧសភា ឆ្នាំ ២០១៤ បន្ទាប់ពីបានធ្វើ សកម្មភាពលួចយក ខោអាវគេដូចមាន ទីតាំងខាងលើ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]