ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍មួយគួរឱ្យរន្ធត់ ខណៈបុរសម្នាក់ដែលគេស្គាល់ថា ជាអង្គរក្ស របស់លោក ស្នងការនគរបាលខេត្ត ត្រូវរថយន្តក្រុងបើកវ៉ានៅ ចំណុចផ្លូវកោង រួចក៏ជ្រុលទៅ បុកជាមួយ ម៉ូតូ របស់ជនរងគ្រោះចំពី មុខពេញទំហឹង រួចអូសទាំងមនុស្ស និងម៉ូតូចម្ងាយ៥០ម៉ែត្រ កាលពីវេលា ម៉ោង៦ និង ៣០នាទី យប់ថ្ងៃទី០២ កញ្ញា ២០១៤ ស្ថិតនៅចំណុច ផ្លូវជាតិលេខ១ ក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះគង់ សុជាតិ ហៅវ័រ អាយុ៤១ឆ្នាំ ជាមន្ត្រីនគរបាល វរការពារ ព្រំដែន លេខ៦១១ និងជាអង្គរក្សរបស់ លោកស្នងការនគរបាលខេត្ត មានទីលំនៅក្នុងភូមិ គោកស្រម៉រ ឃុំកំពង់ចក ស្រុករំដួល ។ ចំណែកអ្នកបើក រថយន្តបង្ក ឈ្មោះហ៊ួយ ដាំងហ្វឿកវឹង អាយុ៥១ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅក្នុង ភូមិលេខ៧ ឃុំវឹងធិន ក្រុងហូជីមិញ ។

ប្រភពបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅ អត់ស្លាកលេខ ធ្វើដំណើរពីលិចទៅកើត លុះមក ដល់ ចំណុចផ្លូវ កោងខាងលើ មានរថយន្តទួរីសមួយ គ្រឿងបើកពីទិសខាង កើតទៅលិច (បញ្ច្រាសគ្នា) និងកុងតឺន័រមួយគ្រឿង បើកពីកើតទៅលិចដែរ ស្របពេលនោះ ស្រាប់តែមាន រថយន្តក្រុង៤៥កៅអី ពាក់ស្លាកលេខ ៥២-LD2731 របស់ក្រុមហ៊ុន KUMHO SAMCO BUSLINES (ហូជីមិញ-រាជធានីភ្នំពេញ) បើកបុកចំពីមុខ ពេញទំហឹង និងឮសូរដូចរន្ទះ បណ្តាលឱ្យជនរង គ្រោះហោះផ្លោងបុក ក្បាលនិងរថយន្ត បាក់.ក ហើយត្រូវរថយន្តនោះកិន ជើងឆ្វេងស្លាប់ យ៉ាងអាណោចអាធ័ម ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]