ចិន៖ មានរឿងគួរឲ្យ អានិតអាសូរមួយ ដែលសិស្សមួយចំនួន ត្រូវឈររៀន ពេញមួយថ្ងៃ ដោយសារតែ ខ្វះកៅអីុ អង្គុយ។

យោងតាម សេចក្តីរាយការណ៍ ពីគេហទំព័រ Oriental Daily បានឲ្យដឹងថា សិស្សមួយភាគធំ ដែលរៀន នៅសាលាមួយ ក្នុងខេត្ត Shangdong ត្រូវឈររៀនពេញមួយថ្ងៃ ដោយសារតែខ្វះជំនួយឧបត្ថម្ភ  លើសំភារៈកៅអីុ ។ ចំពោះសិស្សដែលរៀនថ្នាក់ទី៤ ចំនួន ៣៥នាក់ ត្រូវសម្រេច ចិត្តឈរកត់មេរៀន បន្ទាប់ពី កៅអីុ របស់ពួកគេ ត្រូវយកឲ្យ សិស្សថ្នាក់ទី១ អង្គុយវិញ។

យ៉ាងណាមិញ ក៏មានគ្រូម្នាក់ នៅក្នុងសាលា បានថតសកម្មភាពដ៏លំបាកនេះ ជាវីដេអូ ដើម្បីបង្ហោះ តាមអនឡាញ ក្នុងគោលបំនង សង្ឃឹមថា នឹងអាចរកជំនួយ សម្រាប់ថ្នាក់រៀននេះបាន ដូច្នេះក្មេងៗ ទាំងនោះ នឹងមិនអង្គុយចោងហោង ធ្វើកិច្ចការផ្ទះទៀតទេ។ តើប្រិយមិត្ត យល់យ៉ាង ណាដែរ ចំពោះរឿងនេះ?




ប្រភព Shanghaiist
ដោយ៖ កា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]