ខេត្តឧត្តរមានជ័យ ៖ សពស្ត្រីម្នាក់ ត្រូវប្រជាពលរដ្ឋ ប្រទះឃើញ ដេកស្លាប់នៅ កណ្តាលវាលស្រែ ដោយអាក្រាតកាយ មួយកំណាត់ ខាងក្រោម និងបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៦ព្រឹក ថ្ងៃទី០២ កញ្ញា នៅខាងជើង រង្វង់មូលដៃ៨ ប្រហែល៣០០ម៉ែត្រ តាមបណ្តោយ ផ្លូវជាតិលេខ៦៨ ស្ថិតក្នុង ភូមិដូនកែវ សង្កាត់សំរោង ក្រុងសំរោង ។

មន្ត្រីនគរបាល នៃអធិការដ្ឋាន នគរបាលក្រុងសំរោង មួយរូបបានឱ្យដឹងថា ស្ត្រីដែលស្លាប់នេះ មានឈ្មោះ ជា សុរៀ អាយុ៤០ឆ្នាំ មានកូនក្នុងបន្ទុក ចំនួន៣នាក់ រស់នៅក្នុង ភូមិកើតហេតុ រីឯប្តីបាន លែងលះគ្នាហើយ ។ មន្ត្រីដដែល ឱ្យដឹងទៀតថា សពស្ត្រីរងគ្រោះ ត្រូវប្រជាពលរដ្ឋ ប្រទះឃើញ រួចរាយការណ៍ទៅ សមត្ថកិច្ចជំនាញ ចុះមកពិនិត្យ ហើយក្រោយពិនិត្យ សមត្ថកិច្ចក៏បាន ធ្វើការសន្និដ្ឋានថា ស្ត្រីដែលស្លាប់នេះ អាចជាករណី ឃាតកម្ម ។

ប្រភពបញ្ជាក់ថា ដ្បិតតែស្ត្រីរងគ្រោះ ស្លាប់ដោយអាក្រាតកាយ មួយកំណាត់ក្រោម ពិតមែន តែគ្រូពេទ្យ ពុំពិនិត្យឃើញថា ជាករណីរំលោភ សេពសន្ថវៈនោះឡើយ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]