រាជធានីភ្នំពេញ ៖ បុរសម្នាក់បានយកកែវស្រា ទៅជល់ជាមួយ នឹងកែវស្រា ស្រីស្អាតម្នាក់ នៅក្នុងកម្មវិធី ជប់លៀងមួយ តែនារីស្រស់ស្អាតនោះ មិនចាប់អារម្មណ៍ ជល់កែវជាមួយ ធ្វើឱ្យបុរសនោះខឹង ក៏កើតជារឿង ឈ្លោះប្រកែកគ្នា តឹងសសៃក ទៅវិញទៅមក រហូតគប់កែវស្រា ដាក់គ្នាទៅវិញទៅមក បណ្តាលឱ្យ ត្រូវក្បាលបុរស ដែលយកកែវ ទៅជល់ជាមួយ ស្រីស្អាតនោះ បែកក្បាល ហូរឈាមតែម្តង ។ ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង ១០ យប់ ថ្ងៃទី ២ កញ្ញា ២០១៤ នៅក្នុងភោជនីយដ្ឋាន អង្គរថោន ស្ថិតតាម ផ្លូវលេខ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេល កើតហេតុ គឺមានបុរសម្នាក់ បានរៀបចំ ពិធីជប់លៀង នៅក្នុងភោជនីយដ្ឋាន អង្គរថោន ដោយក្នុងនោះ បានអញ្ជើញ មិត្តភក្តិចូលរួមផងដែរ ហើយខណៈពេល កំពុងផឹកស៊ីនោះ ក៏មានបុរសម្នាក់ ជាភ្ញៀវដែល ម្ចាស់កម្មវិធី អញ្ជើញមក បានក្រោកពីកៅអី ទៅសុំជល់កែវ ជាមួយនារី ស្រស់ស្អាតម្នាក់ តែនារីនោះ មិនបានជល់កែវ ជាមួយទេ ដែលជាហេតុ ធ្វើឱ្យបុរសនោះ ខឹងយ៉ាងខ្លាំង រហូតដល់បង្កទៅជា ជម្លោះពាក្យសម្តី និងឈានទៅ គប់កែវដាក់គ្នា ពេញក្នុងភោជនីយដ្ឋាន បណ្តាលឱ្យបុរស ដែលយកកែវ ទៅជល់ជាមួយ ស្រីស្អាតនោះ រងរបួសបែកក្បាល ហូរឈាម។

ក្រោយពេលកើតហេតុ ភាគីទាំងពីរ ត្រូវសមត្ថកិច្ច ហៅទៅដោះស្រាយគ្នា នៅអធិការដ្ឋាន ខណ្ឌចំការមន តាមនិតីវិធីច្បាប់៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]