ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ក១ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួង មហាផ្ទៃ សហការជាមួយ កម្លាំងនគរបាល មូលដ្ឋាន ដឹកនាំដោយព្រះរាជអាជ្ញារង សៀង សុខ នៅវេលា ម៉ោង៣រសៀលថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៤ បានចុះទៅឆែកឆេរ បន្ទប់ជួលចំនួន២ និងឃាត់ខ្លួន មុខសញ្ញា ចែកចាយថ្នាំញៀន ពីរនាក់ ក្នុងនោះជាស្ដ្រី ជនជាតិវៀតណាម ស្ថិតនៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

មន្ដ្រីនគរបាលដែលចូលរួមនៅក្នុងប្រតិបត្ដិការខាងលើនេះ បាននិយាយថា ជំហាន ដំបូងកម្លាំង សមត្ថកិច្ច បានចុះទៅឆែកឆេរ បន្ទប់លេខ បេ២៧ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះរស្មី បុត្រ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងដកហូត បានថ្នាំញៀនមួយចំនួន ព្រមទាំង សម្ភារៈជក់ផងដែរ ។

ក្រោយពីចុះឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យ រូបនេះរួចមក កម្លាំងសមត្ថកិច្ចបានចុះ ទៅឆែក បន្ទប់ជួលមួយទៀតលេខ បេ០២ ស្ថិតនៅ ក្នុង ដីឡូត៍ជាមួយគ្នា ហើយក៏ឃាត់ខ្លួនស្ដ្រី ជនជាតិ វៀតណាមម្នាក់ ឈ្មោះជា គីម អាយុ៣៩ឆ្នាំ រស់នៅភូមិថ្មី ឃុំដូង ស្រុករមាសហែក ខេត្ដស្វាយរៀង ព្រមទាំងដកហូតថ្នាំញៀនមួយចំនួនផងដែរ ។ ដូច្នេះក្រោយពីចុះបង្ក្រាបនិងដកហូតថ្នាំញៀនសមត្ថកិច្ចបានបញ្ជាក់ថា ទាំងអស់ចំនួន ១៣កញ្ចប់ ក្នុងនោះមួយបញ្ចប់ធំ និង ១២កញ្ចប់តូច ព្រមទាំងជញ្ជីងថ្លឹង និងឧបករណ៍មួយចំនួនទៀត ។

ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងពីរ នាក់ត្រូវបានបញ្ជូនទៅសួរនាំបន្ដ នៅមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បីចាត់ការ បន្ដ តាមផ្លូវច្បាប់។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]