ភ្នំពេញ៖ ស្រ្តីវ័យក្មេងម្នាក់ រស់នៅក្នុងផ្ទះ ធំទ្រនំខ្ពស់ បានដាច់ចិត្ត ចាក់សោទ្វាររបង និងទ្វារផ្ទះ សម្ងំផឹកថ្នាំសម្លាប់ខ្លួន ចោលកូន២នាក់ និងប្តី ប៉ុន្តែត្រូវសមត្ថកិច្ច និងអាជ្ញាធរភូមិ សហការគ្នា គាស់ទ្វារផ្ទះ ប្រគល់ទៅឲ្យ ក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យ ជួយសង្គ្រោះទាន់ ពេលវេលា បន្ទាប់ពីស្រ្តីរូបនេះ ត្រឡប់មកពីដើរលេង ចូលទៅក្នុងផ្ទះ មិនដឹងជាមានរឿង អ្វីជាមួយប្តីនោះទេ បានទាញកំបិត ប៉័ងតោដេញកាប់ ប្តីមួយព្រឹក មិនឲ្យចូលផ្ទះនោះ ។ ហេតុការណ៍ ភ្ញាក់ផ្អើលនេះ កើតឡើងកាលពី វេលាម៉ោង ៩និង២០នាទី ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅក្នុង ក្រុមទី៥ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រជាពលរដ្ឋ រស់នៅក្បែរផ្ទះ កើតហេតុ បាននិយាយថា ស្រ្តីរងគ្រោះត្រូវ បានគេស្គាល់ឈ្មោះ លី ណាវី អាយុ៣២ឆ្នាំ រស់នៅក្នុង ផ្ទះកើតហេតុ មានកូនពី២នាក់ ប្រុសបង អាយុប្រហែល ៤ទៅ៥ឆ្នាំ ចំណែកឯប្តី របស់ស្រ្តីរងគ្រោះពុំត្រូវបានគេស្គាល់ ឈ្មោះនោះទេ ប៉ុន្តែគ្រាន់តែដឹងថា ជាវិស្វករជំនាញម្នាក់។

ប្រជាពលរដ្ឋ បានបន្តថា មុនពេលកើតហេតុ មិនដឹងជាមាន រឿងអ្វីនោះទេ ស្រ្តីខាងលើបាន ទាញកាំបិត ដេញកាប់ប្តីមិនឲ្យ ចូលផ្ទះ បន្ទាប់ពីប្តីបាន នាំកូនប្រុសម្នាក់ ចេញទៅកាន់ផ្ទះបងប្អូន ដោយស្តី្ររងគ្រោះ នៅក្នុងផ្ទះពីរនាក់កូនស្រី លុះពេល ត្រឡប់មកវិញ ត្រូវស្រ្តីរងគ្រោះ ចាក់សោរបងជាប់ និងចាក់សោទ្វារ ផ្ទះជាប់ផងដែរ ទើបបង្កឲ្យមានការ ភ្ញាក់ផ្អើលតែម្តងទៅ ភ្លាមៗនោះនគរបាល មូលដ្ឋាន បានចុះមកដល់ និងបានសហការ ជាមួយលោក ស្រីមេភូមិ គាស់ផ្ទះនោះ ទម្លុះចូលអស់ រយៈពេលជាង កន្លះម៉ោង ទើបគាស់ទ្វារ បានចូលទៅ ស្រាប់តែឃើញ ស្រ្តីរងគ្រោះដួល សន្លប់នៅក្នុងផ្ទះ ដោយមានស្ថានភាព រ៉ឹងដៃ រ៉ឹងជើងទៅហើយ ក៏បានឲ្យប្តីដឹកបញ្ជូន ទៅកាន់គ្លីនិកអង្គរ ដើម្បីជួយព្យាបាលបន្ទាន់ ប៉ុន្តែដោយសារស្ថានភាព ធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅ កាន់មន្ទីរពេទ្យ រុស្ស៊ី ជួយសង្គ្រោះទាន់ ពេលវេលា។

បើតាមក្រុមគ្រួសារ ខាងប្តីស្រ្តីរងគ្រោះវិញ បាននិយាយថា ស្រី្តរងគ្រោះមិន ដឹងថាខឹងប្តី ឬមួយយ៉ាងណានោះទេ បានដើរចេញ ពីផ្ទះ២ថ្ងៃមកហើយ ដោយទុកឲ្យប្តីនៅ ផ្ទះជាមួយនិងកូនៗ ដល់ព្រឹកមុនពេលកើត ហេតុស្រ្តីរងគ្រោះ បានត្រឡប់មកផ្ទះ ហើយ បម្រុងនាំកូន ទាំងពីរចេញពីផ្ទះ ហើយត្រូវប្តីនាំ កូនប្រុសម្នាក់ ចេញទៅកាន់ផ្ទះបងប្អូន ទើបធ្វើឲ្យ ស្រ្តីរូបនេះខឹង រហូតទាញ កាំបិតប៉័ងតោ ដេញកាប់ប្តីមិនចូល រហូតចាក់ផ្ទះ សម្ងំផឹកថ្នាំសម្លាប់ បែបនេះ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]