រាជធានីភ្នំពេញ ៖ រឿងក្តីលោកផ្កាយ២ម្នាក់សម្លាប់ប្រពន្ធនិងកូនស្រីញាត់ដាក់ធុងទឹកកកយក សពទៅប្លុង ចោលនៅជ្រោះពេជ្រនិល ដែលបានបែកធ្លាយ កាលពីខែមុន ក្រោយពីការសម្លាប់ ក្នុងអំទ្បុងពាក់ កណ្តាល ខែកុម្ភៈ ឆ្នាំ២០១៤ នោះ រហូតមកដល់ពេលនេះ មិនទាន់ត្រូវចាប់ ខ្លួនបាននៅទ្បើយទេ គឺចាប់ បាននិងឃុំខ្លួន ត្រឹមតែបុរសជាកូន ប្រសាម្នាក់ប៉ុណ្ណោះ ។

រីឯលោកឧត្តមសេនីយ៍ទោ គឹម ម៉ាវិន្ថា និងកូនប្រុសដែលជាជនសង្ស័យ ដៃដល់បាន គេចខ្លួន។ សូម បញ្ជាក់ថា ឧត្តមសេ នីយ៍ទោ គឹម ម៉ាវិន្ថា ក៏ជាអគ្គនាយក ក្រុមហ៊ុនជីអេសធី ដឹកជញ្ជូនអ្នក ដំណើរផងដែរ ។ កាលពីថ្ងៃទី១ កញ្ញា ប្រភពព័ត៌មានពី មន្ត្រីនគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបាន ឱ្យដឹងថា លោកឧត្តមសេនីយ៍ និងកូនប្រុស ដែលពេលនេះកំពុង លាក់ខ្លួននៅក្រៅ ប្រទេសនោះខាង សមត្ថកិច្ចបាន បញ្ចូនដីកាចាប់ខ្លួនដល់ ប៉ូលិសអាំងទែរប៉ូល រួចហើយ ។ មន្ត្រីប៉ូលិសរូប នោះនិយាយ ថា ជនជាប់ចោទ ព្រហ្មទណ្ឌមិនមែន នយោបាយនោះ នឹងត្រូវចាប់ខ្លួន បញ្ជូន មកប្រទេសសាមី វិញដើម្បីទទួលទោស ។

ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនឈ្មោះ ជា សំណាង ដែលត្រូវជាកូន ប្រសាលោក ឧត្តមសេនីយ៍ គឹម ម៉ាវិន្ថា ដាក់ពន្ធនាគារ ចៅក្រមស៊ើបសួរបានចេញ ដីកាបញ្ជាឱ្យនាំខ្លួនលោក គឹម ម៉ាវិន្ថា និងកូនប្រុសបង្កើតឈ្មោះ គឹម សែមរិទ្ធី ហៅ ស ធី ដែលពេលនេះ កំពុងគេច ខ្លួននៅក្រៅប្រទេស ។ ដីកាចាប់ខ្លួនឪពុកនិង កូនបានបញ្ជូន ដល់នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួួងមហាផ្ទៃ។ ថ្មីៗនេះ ដីកាចាប់ខ្លួន នោះត្រូវបាន នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បញ្ជូនបន្តទៅ នាយកដ្ឋានប៉ូលិស អាំងទែរប៉ូលហើយ ដើម្បីប៉ូលិសអាំងទែរបូ៉ល សហការជាមួយប្រទេស ដែលឪពុក និងកូនទាំង២នាក់កំពុង ស្នាក់នៅដើម្បីចាប់ខ្លួន ។

បើតាមប្រភពព័ត៌មានថា មុនសមត្ថកិច្ចនាំខ្លួនឈ្មោះ ជា សំណាង កូនប្រសាទៅឆែកឆេរ បន្ទប់ឪពុកក្មេក របស់គាត់ គឺលោក គឹម ម៉ាវិន្ថា កំពុងស្ថិតនៅ ប្រទេសថៃឯណោះ តែពេលរឿងនេះមានការល្បីសុស សាយ អាចដឹងដល់ សាមីខ្លួនក៏បានចាកចេញ ពីប្រទេសថៃបាត់ទៀតទៅ។ ទោះជាយ៉ាងណា សមត្ថកិច្ចបានដឹង ទីកន្លែងលោក គឹម ម៉ាវិន្ថា ទៅជ្រកកោនអស់ហើយ ហើយពេលនេះកំពុងដុត ដៃដុតជើងសហការ ជាមួយប្រទេសនោះ ដើម្បីសុំការនាំខ្លួន លោកផ្កាយ២យោធា រូបនេះមកទទួលទោស នៅក្នុងប្រទេស។ បើតាមព័ត៌មានថា មិនយូរមិនឆាប់ឪពុកនិង កូនពិតជាត្រូវបាន សមត្ថកិច្ចចាប់ខ្លួន ឱ្យមកទទួលទោសតាម កំហុសដែលគេបាន ប្រព្រឹត្តមិនខាន ។ ពិតជាគួរឱ្យហួសចិត្តណាស់ ដែលបុរសជាប្តី សម្លាប់ប្រពន្ធខ្លួនឯង ពិសេសកូនស្រីអាយុ៦ឆ្នាំ ក៏មិនលើកលែងដែរនោះ ។

ការចេញដីកាចាប់ខ្លួនបានកើតឡើងបន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ឡឹក វណ្ណៈ អនុប្រធាននាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាននាំជនសង្ស័យ ដែលចាប់ខ្លួនឈ្មោះ ជា សំណាង ជាកូនប្រសារបស់ ឧត្តមសេនីយ៍ទោ គឹម ម៉ាវិន្ថា បម្រើការងារនៅ ក្រសួងការពារជាតិ និងជាអគ្គនាយកក្រុមហ៊ុន ជី អេស ធី ដឹកអ្នកដំណើរដែល មានទីតាំង នៅកាច់ ជ្រុងអតីតរោងភាពយន្តសូរិយា ដើម្បីទៅ ឆែកឆេរ បន្ទប់ ឪពុកក្មេក ពិនិត្យទីកន្លែង ដែលសង្ស័យជា ឃាតករធ្វើសកម្មភាព ក្នុងបន្ទប់នោះ ។ ការនាំខ្លួន ជនសង្ស័យ ជាកូនប្រសាទៅពិនិត្យបន្ទប់ ឪពុកក្មេក ដែលជាប់ពាក់ព័ន្ធករណីឃាតកម្មនោះ បានប្រព្រឹត្ត ទៅកាលពីវេលា ម៉ោង២រសៀល ថ្ងៃទី១២ សីហា ក្រោមការចូលរួមពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា រងអម សាលាដំបូង រាជធានីភ្នំពេញ ព្រមទាំងសមត្ថ កិច្ចមូលដ្ឋាន។

ការពិនិត្យកន្លែងធ្វើឃាតអ្នកស្រី វ៉ា ដារី និងកូនស្រី អាយុ៦ឆ្នាំ ឈ្មោះ គឹម ថាវិច្ចដា គឺជនសង្ស័យ ឈ្មោះ ជា សំណាង នៅតែបដិសេធថា ខ្លួនមិនបាន ប្រព្រឹត្តផ្ទាល់ដៃទេ ដូច្នេះខ្លួនមិនបាន ដឹងអ្វីទាំងអស់ ខ្លួនគ្រាន់តែដឹកសពយក ទៅបោះចោលនៅ ជ្រោះពេជ្រនិលតែប៉ុណ្ណោះ ដែលពេលនោះ មិនបានដឹងថា ក្នុងធុងទឹកកក មានសាកសពមនុស្សផង ។ សមត្ថកិច្ចបានពិនិត្យបន្ទប់ លោកឧត្តមសេនីយ៍ទោ គឹម ម៉ាវិន្ថា រកឃើញថង់បា្លស្ទិក ដែលនៅសល់ពីការវេចខ្ចប់ សាកសពប្រពន្ធនិងកូន ដែលនោះជាវត្ថុតាង រឹងមាំមួយទៀត ហើយត្រូវសមត្ថកិច្ច កំណត់ពិតប្រាកដថា បន្ទប់នោះជាកន្លែង ធ្វើឃាតប្រពន្ធ និងកូន ។ គួរបញ្ជាក់ថា ប្តីប្រពន្ធ២នាក់នេះ មិនបានរៀបការ នឹងគ្នាត្រឹមត្រូវទេ និងបានស្រឡាញ់ គ្នាច្រើនឆ្នាំហើយ តែបានចុះអេតាស៊ីវិល និងមានកូនស្រី មួយជាមួយគ្នា ។ ស្ត្រីរងគ្រោះ គឺជាទាសីស្នេហាម្នាក់ ក្នុងចំណោមទាសីស្នេហា ជាច្រើននាក់ទៀតរបស់ ឧត្តមសេនីយ៍រូបនោះ ។

ការសម្លាប់ត្រូវសង្ស័យថា ស្ត្រីជាភរិយាបានបែកចិត្តទៅស្រឡាញ់ប្រុស ម្នាក់ផ្សេង ហើយការស្រឡាញ់ គ្នាជាមួយ ប្រុសថ្មីនោះ ត្រូវបាន លោកឧត្តមសេនីយ៍ទោ គឹម ម៉ាវិន្ថា ជាប្តីធ្លាប់ចាប់បាន ទូរស័ព្ទ ប្រពន្ធ ទាក់ទងគ្នាទៀតផង ហើយថែមទាំងណែនាំប្រពន្ធ ឱ្យឈប់ទាក់ទង ជាមួយប្រុសនោះ ។ ផ្ទុយទៅវិញ ប្រពន្ធមិនបានឈប់ទេ គឺនៅតែបន្ត ទាក់ទងស្នេហា ហើយទីបំផុតសុំលែងលះ ប្តីទៅយកបុរស នោះតែម្តង ។ មុនការសម្លាប់ផងដែរ គឺនៅថ្ងៃទី១៤ កុម្ភៈ ប្តីប្រពន្ធនិងកូនស្រី បានធ្វើដំណើរ ទៅលេង ផ្ទះឪពុកម្តាយនៅ ខេត្តកំពង់ចាម ដោយមានឈ្មោះ វ៉ា ភារ៉ា អាយុ២៤ឆ្នាំ ជាប្អូនប្រុសជន រងគ្រោះទៅជាមួយដែរ ។ ពេលទៅដល់កំពង់ចាម លោកឧត្តមសេនីយ៍ទោ គឹម ម៉ាវិន្ថា បានយកទូរស័ព្ទដៃ បើកសំឡេង ចាក់រូបភាពឱ្យឪពុកម្តាយ មើលពីរឿងប្រពន្ធមាន ស្នេហាជាមួយ បុរសឈ្មោះ ហាក់ ម៉ៅ ដើម្បីជាភស្តុតាង ឱ្យម្តាយឪពុកដឹងថា ប្រពន្ធមានប្រុសថ្មី ។ លុះដល់ម៉ោងប្រមាណ ១១ព្រឹកថ្ងៃ ទី១៥ កុម្ភៈ ពួកគេបានវិលមកភ្នំពេញ ។ ដោយឡែកឈ្មោះ វ៉ា ភារា៉ មិនបានមក ជាមួយទេ ។

ពេលមកដល់ភ្នំពេញ ប្រពន្ធប្រាប់ប្តីថា នាំកូនទៅផ្សារសុវណ្ណា រកទិញវ៉ែនតា បន្ទាប់មកទៀត ប្រពន្ធ និងកូន បានទៅផ្សារសូរិយារហូត យប់ទើបវិលចូលផ្ទះវិញ ។ ស្រាប់តែនៅវេលារសៀល ម៉ោង៣និង៣០នាទីថ្ងៃទី២១ មីនា មានគេប្រទះឃើញ សពស្រីដែលឃាតករសម្លាប់ ច្រកថង់ប្លា ស្ទិកដាក់ក្នុងធុង ទឹកកកធុនធំយកទៅទម្លាក់ ចោលនៅជ្រោះពេជ្រនិល ចម្ងាយប្រមាណ ៦០ម៉ែត្រ ពីអាស្រម លោកយាយម៉ៅ ។ សមត្ថកិច្ចបានពិនិត្យសព ពេលនោះរកឃើញ កាបូបដៃមួយមាន អត្តសញ្ញាណជនរងគ្រោះ ក៏បានផ្តល់ដំណឹងដល់ សាច់ញាតិ ហើយអ្វីដែលកាន់តែធ្វើឱ្យ សមត្ថកិច្ច ចាប់អារម្មណ៍ នោះត្រង់ថា នៅក្នុងខោទ្រនាប់ ជនរងគ្រោះមាន ផ្ការំយោលស្រស់២-៣សន្លឹក ដែលផ្កានោះ មានតែនៅក្នុងបន្ទប់ លោកឧត្តមសេនីយ៍ គឹម មា៉វិន្ថា ដែលអាចឱ្យ សន្និដ្ឋានបានថា ជនរងគ្រោះមុនស្លាប់ ស្រវេស្រវាទាញបោចផ្កា នោះញ៉ុកចូលក្នុងខោ ទ្រនាប់ទុកជាភស្តុតាងដល់ ការសើុបអង្កេត ។

តាំងពីថ្ងៃកើតហេតុ លោកឧត្តមសេនីយ៍ គឹម មា៉វិន្ថា ត្រូវបានអ្នកធ្វើការជាមួយនិយាយថា គាត់បាននាំ ស្រីក្មេងម្នាក់ចេញ ទៅក្រេបទឹកឃ្មុំនៅ ក្រៅប្រទេសបាត់ហើយ។ការពិនិត្យក្នុង បន្ទប់ដេក លោក គឹម មា៉វិន្ថា ដែលនៅជាន់ទី១ នៃអគារក្រុមហ៊ុន ជីអេសធី រហូតដល់ម៉ោង ៤និង ៣០នាទី ល្ងាចទើបចប់ ។ ចំណែកជនសង្ស័យ ជាកូនប្រសា ត្រូវនាំទៅកាន់នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃវិញ ហើយ បន្ទប់នោះក៏ត្រូវបិទប្លុំបេ ដោយសមត្ថកិច្ចដែរ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ព័ត៌មានម្សិលមិញ

រាជធានីភ្នំពេញ ៖ ដីកាចាប់ខ្លួនឪពុក និងកូនដែលពាក់ព័ន្ធករណី សម្លាប់ប្រពន្ធ និងកូនអាយុ៦ឆ្នាំនោះ ត្រូវបានបញ្ជួន ដល់នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តែពេលថ្មីៗនេះ ដីកាចាប់ខ្លួននោះ ត្រូវនាយកដ្នាន នគរបាលក្រសួងមហាផ្ទៃ បញ្ជួនទៅ នាយកដ្ឋានប៉ូលិស អាំងទែរប៉ូលហើយ ដើម្បីឱ្យប៉ូលិស អាំងទែរប៉ូលសហការជា មួយប្រទេស ដែលឪពុក និងកូនកំពុងស្នាក់នៅ ។ 

យោធា ផ្កាយ២ ប្រធានក្រុមហ៊ុន GST Express Bus សម្លាប់ប្រពន្ធ និងកូន ដោយសារប្រច័ណ្ឌប្រពន្ធ លេងហ្វេសប៊ុក និងសុំលែង (វីដេអូ)

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោគឹម ម៉ាវិន្ថា បម្រើការងារនៅ ក្រសួងការពារជាតិ និងជាអគ្គនាយក ក្រុមហ៊ុនជី អេស ធី (ដឹកអ្នកដំណើរ) ជាមួយកូនប្រុសម្នាក់ ពាក់ព័ន្ធករណីសម្លាប់ប្រពន្ធ -កូនស្រីអាយុ៦ឆ្នាំ រួចយកសព ទៅប្លុងចោលនៅ មាត់ជ្រោះពេជ្រ និលចម្ងាយ៦០ម៉ែត្រ ពីអាស្រមលោក យាយម៉ៅ ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]