អាមេរិក៖ ស្ត្រីម្នាក់បានសារភាពថា នាងបានបើកឡានបណ្តើរ កាន់ទូរស័ព្ទ ផ្ញើរសារបណ្តើរ មិនប្រយ័ត្នក៏ជ្រុល ទៅបុកបង្គោល ផ្លោងរថយន្តចេញ ហើយខ្លួននាងត្រូវបាន បង្គោលចាក់ទម្លុះភ្លៅ យ៉ាងជ្រៅទៅដល់គូថ បណ្តាលឲ្យរងរបួសធ្ងន់។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ Christina Jahnz បានទៅសាលា Elizabeth Middle ដើម្បីយក ឧបករណ៍តន្ត្រី (ត្រែផ្លុំ) ទៅឲ្យកូនស្រី។ ខណៈពេលបើកបើករថយន្ត នាងបានផ្ញើរសារ ទៅឲ្យមិត្តភក្តិ ព្រោះតែមានកិច្ចការសំខាន់។ Christina នាងបាននិយាយថា “ខ្ញុំបានយឺតពេល សម្រាប់កិច្ចប្រជុំ អាជីវកម្មមួយ ដូច្នេះទើបខ្ញុំ ផ្ញើរសារជាសំលេង ដោយពេលនោះ ខ្ញុំបានមើលចុះក្រោម ព្រោះចង់ដឹងថាសារនោះ ត្រឹមត្រូវហើយឬនៅ ស្រាប់តែភ្លាមនោះ ពោងខ្យល់រថយន្ត បានផ្ទុះឡើង តែម្តង”។

ក្រោយមកទើប Christina បានដឹងថា តាមពិតទៅរថយន្ត របស់នាងបានបុក នឹងបង្គោលមួយដើម ដែលធ្វើឲ្យ បង្គោលដែកយ៉ាងធំមួយនោះ បុកទម្លុះយ៉ាងជ្រៅ ពីភ្លៅ រហូតទៅដល់គូថ របស់នាង។

បន្ទាប់មកក្រុម ក្រុមជួយសង្គ្រោះ បានកាត់បង្គោល ទាំងសងខាង ដើម្បីទាយយក Christina ចេញមកក្រៅ ដើម្បីបញ្ជូនទៅមកាន់ន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

យ៉ាងណាមិញ ដែកដែលបុកទម្លុះភ្លៅរបស់ Christina ត្រូវបានយកចេញ ដោយសុវត្ថិភាព ដោយបានដេរ រហូតដល់ទៅ ៤០ថ្នេរ។ ទោះជាយ៉ាងណា ក្រោយពីសម្រាក នៅក្នុងមន្ទីរពេទ្យ អស់រយៈពេល ៤ថ្ងៃ មក នាងក៏ត្រូវបាន អនុញ្ញាតឲ្យ ចេញពីមន្ទីរពេទ្យ និងអាចដើរបាន ដោយមានអ្នកជួយទប់៕




ប្រភព៖ asiantown

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]