រាជធានីភ្នំពេញ ៖ នារីវ័យក្មេង២នាក់ ត្រូវក្រុមចោរប្រដាប់អាវុធ២នាក់ ធ្វើសកម្មភាពភ្ជង់ប្លន់ យកម៉ូតូមួយគ្រឿង បានសម្រេច កាលពីវេលាម៉ោង ១រំលងអធ្រាត្រឈាន ចូលថ្ងៃទី២ កញ្ញា ២០១៤ នេះ ស្ថិតនៅតាម បណ្តោយផ្លូវលេខ៩៩ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍ខាងលើបានឱ្យដឹងថា នៅមុនពេល កើតហេតុ នារីរងគ្រោះ ជិះម៉ូតូមួយ គ្រឿងឌុបគ្នា ធ្វើដំណើរចេញពី ស្តាម៉ាតផ្សារដើមថ្កូវ បំណងទៅទិញ បាយនៅផ្លូវព្រះមុនីវង្ស ខណៈទិញបាយ រួចរាល់ហើយនោះ នារីទាំង ២នាក់បានជិះម៉ូតូ ត្រឡប់ទៅវិញ ប៉ុន្តែពេលជិះដល់ ផ្លូវលេខ៩៩ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ក៏ស្រាប់តែ លេចមុខក្រុមចោរ២នាក់ ជិះម៉ូ តូមួយគ្រឿង (មិនស្គាល់ម៉ាក) មកឈប់ធ្វើ សកម្មភាពភ្ជង់ប្លន់យក ម៉ូតូពីនារីខាងលើ បានសម្រេច ហើយក្រុមចោរបាន ជិះម៉ូតូគេចខ្លួនបាត់ ស្រមោលភ្លាមៗ ។

ក្រោយពេលកើតហេតុ ក៏មានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ផងដែរ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]