ចិន៖ ហេតុការណ៍ដ៏ គួរឲ្យតក់ស្លុត មួយបានកើតឡើង កាលពីថ្ងៃ ច័ន្ទនេះ នៅក្នុងប្រទេស ចិន ដែលបុរសជា ឪពុកម្នាក់ ប្រដាប់ដោយ កាំបិតនៅក្នុង ដៃ២ដើម បានចូលទៅក្នុង សាលារៀន មួយកន្លែង រួចក៏សម្លាប់កូនៗ ទាំងបីនាក់ របស់ខ្លួន បន្ទាប់ពីសាលា នេះមិនព្រមទទួល ការចុះឈ្មោះ បន្តការសិក្សា ឆ្នាំថ្មីដល់កូនស្រីរបស់ខ្លួន។

យោងតាម ប្រភពព័ត៌មាន បានឲ្យដឹងថា បុរសនេះបាន កាន់កាំបិត ហើយបានចាក់ និងកាប់សម្លាប់ ទៅលើកូន ទាំងបីរបស់ខ្លួន យ៉ាងកម្រោល ដោយគ្មានត្រាប្រណី អ្វីឡើយ។ លើសពីនេះទៀត គ្រូម្នាក់ និង សិស្ស៨នាក់ ផ្សេងទៀត ក៏ទទួលរងរបួសផងដែរ ដោយក្នុងនោះ មានខ្លះរបួសធ្ងន់ និង ខ្លះទៀត របួសស្រាលប៉ុណ្ណោះ ក្នុងហេតុការណ៍ ដ៏អាក្រក់នេះ។

បន្ទាប់ពីធ្វើ សកម្មភាពរួចហើយ បុរសជា ជនដៃដល់ ក៏បានឡើងទៅ ជាន់ខាងលើបង្អស់ នៃអគារហើយ ក៏លោតពីលើ នោះចុះមកដើម្បី បញ្ចប់ជីវិតរបស់ ខ្លួនតែម្តង។ រីឯជនរងគ្រោះ ទាំងនោះវិញ ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យដើម្បី ធ្វើការសង្រ្គោះ ជាបន្ទាន់ផងដែរ។

ផ្អែកទៅលើ របាយការណ៍ ជាច្រើនបាន បញ្ជាក់ថា មូលហេតុដែល ធ្វើឲ្យបុរសរូបនោះ ខឹងសម្បារ រហូតដល់ថ្នាក់ កាប់សម្លាប់ កូនខ្លួនឯង និងអ្នកដទៃទៀតដូចនេះ ដោយសារតែ សាលាកើតហេតុ ខាងលើ បានបដិសេធមិនព្រម អនុញ្ញាតឲ្យ កូនស្រីម្នាក់ របស់គេ បន្តរៀន ក្នុងឆ្នាំសិក្សា ថ្មីឡើយ ព្ដោយមូលហេតុ ព្រោះតែនាង មិនទាន់បានបញ្ចប់ កិច្ចការដែល គ្រូដាក់ឲ្យ ក្នុងពេលវិស្សមកាល។

នេះក៏មិនមែន ជាលើកទីមួយដែរ សម្រាប់ប្រទេសចិន ដែលមានករណី វាយប្រហារទៅលើ សិស្សតូចៗ នៅក្នុងសាលារៀន យ៉ាងដូច្នេះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ? សូមមើលទិដ្ឋភាព ក្រោយពេលកើតហេតុ ខាងក្រោមនេះ។


សាកសព លោតសម្លាប់ខ្លួនពីលើអាគារ ក្រោយការវាយប្រហារ ដោយកាំបិត របស់បុរសនោះ

រថយន្តប៉ូលីស ត្រូវបានបញ្ជូនទៅកាន់ កន្លែងកើតហេតុ

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]