អាមេរិក ៖  សត្វឆ្កែដ៏ក្លាហាន ពូជ Pit bull មួយក្បាលមិនខ្លាច សត្វឃ្មុំទិច ក៏បានរត់ទៅ ជួយខាំទាញ ម្ចាស់ប្រុសតូច របស់វា ដែល កំពុង ត្រូវសត្វឃ្មុំទិច យ៉ាងសាហាវ ឲ្យរួចផុត ពីសេចក្តីស្លាប់។

ប្រភពព័ត៌មាន បានឲ្យដឹងថា ម្ចាស់សត្វឆ្កែ ជាក្មេងប្រុសម្នាក់ ឈ្មោះ Jessecole Shaver  អាយុ ៨ឆ្នាំ បានទៅ លេងនៅ ព្រែកមួយកន្លែង ក្រោយផ្ទះ ជាមួយបងស្រី និង  ក្មេងៗមួយក្រុមទៀត ប៉ុន្តែ ស្រាប់តែ មានក្មេងម្នាក់ បានជាន់ ចំសំបុកសត្វឃ្មុំ ជាហេតុធ្វើឲ្យឃ្មុំ ផ្អើល និង ហោះចេញ មកទិច ក្មេងៗទាំងអស់ គ្មានរើសមុខ តែម្តង។


ឆ្កែPit bull ឈ្មោះ Hades ជួយជីវិតម្ចាស់ពីឃ្មុំទិច

ក្មេងប្រុស Shaver អាយុ៨ឆ្នាំ មិនបាន រត់គេចឡើងលើទួល ទាន់ពេល ក៏ត្រូវបានឃ្មុំទិច ជាច្រើនទ្រនិច ប៉ុន្តែសំណាងល្អ ដោយសារតែ សត្វឆ្កែរបស់ក្មេងនេះ ឈ្មោះ Hades ជាពូជឆ្កែ Pit bull បានមកជួយ ខាំអូសទាញក្មេងនេះ និងទាន់ពេលវេលា។

“ឆ្កែរបស់ខ្ញុំ Hade  បានឃើញខ្ញុំត្រូវឃ្មុំទិច វាក៏រត់មកជួយ ដោយខាំទាញ ខ្ញុំឲ្យឡើងលើទួល ហើយវាចាំ ឲ្យខ្ញុំវារឡើងកាន់ លើខ្លួនរបស់វា បន្ទាប់មកវា ក៏រត់ នាំខ្ញុំមកដល់ផ្ទះតែម្តង“ នេះជាសំដីរបស់ ក្មេងប្រុសត្រូវឃ្មុំទិច។

ក្រោយមកដល់ផ្ទះ ម្តាយក្មេងប្រុស ភ័យតក់ស្លុត យ៉ាងខ្លាំង បន្ទាប់មកបាន បញ្ជូន ក្មេងប្រុស និងបងស្រី ទៅកាន់ មន្ទីរពេទ្យ Willamette Falls ក្នុងរដ្ឋ Oregon។ គ្រូពេទ្យ បាន ព្យាបាល និងដក ទ្រនិច ឃ្មុំចេញពី លើក្បាល និង ខ្លួនរបស់ ក្មេងប្រុស Shaver ដែលគ្រូពេទ្យ បានឲ្យដឹងថា មាន ជាង ២៤ ក្បាលទ្រនិចនៅលើ ខ្លួនក្មេងប្រុសនេះ។


ក្មេងប្រុស Shaver និង ប្រុសស្រីនៅពេលជួយសង្គ្រោះក្នុងពេទ្យ

យ៉ាងណាមិញ បងស្រីរបស់ ក្មេងប្រុស និង សត្វឆ្កែក្លាហាន ក៏ត្រូវបាន ឃ្មុំទិច ផង ដែរ ប៉ុន្តែ ពួកគេ និង ឆ្កែត្រូវបានជួយ សង្គ្រោះ ទាន់ពេល ទាំងអស់គ្នា។ ចំពោះក្រុមគ្រួសារ របស់ក្មេងប្រុសនេះ  បាននិយាយថា ពួកគេពិតជា ដឹងគុណ ឆ្កែរបស់គេណាស់ ពីព្រោះ បើមិនមាន ឆ្កែនេះ ជួយទាន់ ពេលវេលានោះទេ កូនប្រុស និងកូនស្រី របស់គាត់ អាចត្រូវ របួស ធ្ងន់ធ្ងរជាងនេះ ហើយនិងអាច បណ្តាលឲ្យ ឈឺស្លាប់ ផងដែរ ៕ 

វីដេអូ ៖ បទសំភាសន៍នៅកន្លែងក្មេងប្រុស ត្រូវបានឃ្មុំទិច ជាង ២៤ទ្រនិច មិនស្លាប់ដោយបានឆ្កែជួយ

តើប្រិយមិត្ត យល់ដូចម្តេចដែរ ?

ប្រភព Dailymail

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]