ភ្នំពេញ: ស្រ្តីម្នាក់ត្រូវ រងរបួសធ្ងន់ធ្ងរ ដោយសាររូបគាត់ បានរត់ឆ្លងផ្លូវ ខណះមេឃកំពុង ភ្លៀងខ្លាំងក៏ត្រូវ រថយន្តកូរ៉េ ដឹកគ្រែមួយគ្រឿង កំពុងបើកលឿន ជ្រុលបុកពេញទំហឹង កាលពីវេលាម៉ោង ១០នឹង ១០នាទីព្រឹកថ្ងៃទិ ០២ ខែកញ្ញា ឆ្នាំ ២០១៤ ស្ថិតនៅផ្លូវ លេខ ២៧១ ក្បែរច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

យោងតាម ប្រភពព័ត៍មាន ពីសមត្ថកិច្ខមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តកូរ៉េ ប្រភេទ១តោនកន្លះ បើកបរដោយបុរស ម្នាក់ឈ្មោះ សុទ្ធ គឹមសួគ៍ ភេទប្រុស អាយុ ២៧ឆ្នាំ ធ្វើដំណើរតាម បណ្តោយផ្លូវ លេខ ២៧១ ទិសដៅពី កើតទៅលិច យ៉ាងលឿន លុះដល់កន្លែង ស្របមេឃកំពុង ភ្លៀងខ្លាំង ហើយស្រ្តីម្នាក់រត់ ឆ្លងផ្លូវគ្មាន ការប្រុងប្រយ័ត្នផងនោះ ទើបធ្វើអោយរថយន្ត ជាន់ហ្វ្រាំងមិនទាន់ ជ្រុលបុកស្រ្តីនោះ ពេញទំហឹង បណ្តាលស្រ្តីខាងលើ បោកក្បាលនឹង កញ្ជាក់រថយន្តផ្នែក ខាងមុខដួលហូរ ឈាមសន្លប់ ស្តូកស្តឹងនៅនឹង កន្លែងកើតហេតុ បានរថយន្ត សាមុយ មកដឹកយកទៅ សង្គ្រោះនៅ មន្ទីរពេទ្យភ្លាមៗ។ ចំណែកអ្នកបើកបរ រថយន្តត្រូវក្រុម អ្នករត់ម៉ូតុឌុប ព្រួតគ្នាវាយបណ្តាល រងរបួសបែកមុខ ហើយបាត់ទូរស័ព្ទ អស់២គ្រឿង ថែមទៀត។

ក្រោយកើតហេតុសមត្ថកិច្ឋ មូលដ្ឋានបានចុះ អន្តរាគមន៍នឹង វាស់វែងអូស រថយន្តបង្កទៅ រក្សាទុកនៅ អធិការដ្ឋាននគរបាល ខណ្ឌចំការមន រងចាំដោះស្រាយគ្នា នាពេលក្រោយ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]