រាជធានីភ្នំពេញ ៖ បុរសប្រមឹកស្រាម្នាក់ជាកម្មករសំណង់ត្រូវ បានប៉ូលិសខណ្ឌសែនសុខ ចាប់វាយខ្នោះ យកទៅឱ្យដេក ក្នុងទ្រុង បន្ទាប់ពីបានវាយ ប្រពន្ធខ្លួនឯង បណ្ដាលឱ្យ ប៉ោងមុខមាត់ព្រោះ តែប្រឡែងលេងជាមួយ ត្រូវប្រពន្ធវាស មួយដៃចំកណ្ដាលមុខ ក៏កើតកំហឹងវាយសង ទៅលើប្រពន្ធ យ៉ាងចាស់ដៃ ប៉ោងមុខពោរមើល លែងស្គាល់ ។ ហេតុការណ៍នេះបង្កឱ្យមានការ ភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី៣១ សីហា នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បុរសជាប្ដីសាហាវព្រៃផ្សៃនេះឈ្មោះឈី ឆេង អាយុ៤០ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើត នៅឃុំពាមមន្ទា ស្រុកកំពង់ ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះ ជួលនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ប្រពន្ធឈ្មោះគឹម វណ្ណៈ អាយុ៣៣ឆ្នាំ ជាកម្មការិនីរោងចក្រ មានស្រុកកំណើត នៅភូមិជ្រៃធំ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ក្រោយពេលចាប់ខ្លួន ប្ដីបានរៀបរាប់ប្រាប់ សមត្ថកិច្ចនិងអ្នកយ កព័ត៌មានថា គាត់បានទៅផឹកសីុ ជាមួយមិត្តភក្ដិ ៤ទៅ៥នាក់នៅ ម្ដុំស្ថានីទូរទស្សន៍អាសីុ អាគ្នេយ៍ តាំងពីម៉ោង ៥ល្ងាចរហូតដល់ ម៉ោង៨និង៣០នាទីយប់ ទើបចប់ ហើយរូបគាត់ក៏បាន ជិះម៉ូតូត្រឡប់មកផ្ទះវិញ ។ ពេលមកដល់ផ្ទះក៏ឃើញ ប្រពន្ធដេកលង់លក់នៅ លើពូកទៅហើយ ។

ពេលនោះរូបគាត់ក៏បានចូលទៅដេកអោបនឹងប្រឡែង លេងជាមួយ តែត្រូវប្រពន្ធគាត់ ខឹងហើយបាន និយាយថា ធុញណាស់ ស្អុយស្រាណាស់ ល្មមដេកពួនហើយ ។ គាត់រៀបរាប់ថា ឮប្រពន្ធនិយាយ ដូច្នោះរូបគាត់ក៏កាន់ តែប្រឡែងថែមទៀត ទើបធ្វើឱ្យប្រពន្ធខឹង ក៏បានវាយគាត់មួយ ដៃចំកណ្ដាលមុខ ធ្វើឱ្យគាត់កើតជាកំហឹងក៏ បានវាយបកវិញយ៉ាង ចាស់ដៃ ទើបបណ្ដាលឱ្យបែកមុខ មាត់បង្កឱ្យមានការភ្ញាក់ ផ្អើលដល់អ្នកជិតខាង ដែលជួលបន្ទប់ក្បែរនោះ ។ ពេលវាយរួចរូបគាត់ក៏ បានចាក់គន្លឹ ទ្វារបន្ទប់រួច ដេកអោបប្រពន្ធ លង់លក់ទៅ ។ ចំណែកអ្នករស់នៅជិត ខាងបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានឃើញបុរសជាប្តីនោះ ស្រវឹងស្រាជោកជាំ ហើយបានឡើងទៅលើ ផ្ទះស្រាប់តែឮសំឡេង ឈ្លោះប្រកែកគ្នាខ្លាំងៗ ឃើញប្តីនោះ វាយទាត់ធាក់ប្រពន្ធ គ្មានប្រណីសោះ រួចក៏បានចាក់សោទ្វារ បន្ទប់ស្ងាត់ ឈឹងទៅ។

ឃើញបែបនេះពួកគាត់ស្មានតែប្រពន្ធត្រូវប្តីកំណាចនោះវាយ រហូតដល់ស្លាប់ទៅហើយ ដែលម្នាក់ៗភ័យណាស់ ទើបពួកគាត់ បានទូរស័ព្ទ ទៅប្តឹងប៉ូលិស ប៉ុស្តិ៍ទឹកថ្លា ឱ្យជួយអន្តរាគមន៍ ។ អ្នកជិតខាងរៀបរាប់ថា មិនទាន់បាន ៥នាទីផង ប៉ូលិសប៉ុស្តិ៍ទឹក ថ្លាបានទៅដល់ ហើយក៏បានឡើងទៅ លើបន្ទប់កើតហេតុ ខាងលើ ឃើញស្ងាត់ឈឹងមែន ក៏បានធាក់ទម្លាយ ទ្វារបន្ទប់ ស្រាប់តែឃើញប្តី កំណាចនោះស្រវឹង ស្រាជោកជាំ ហើយដេក អោបប្រពន្ធ ដែលត្រូវខ្លួនវាយប៉ោងមុខ នោះធ្វើព្រងើយ ។ ប៉ូលិសបានចូលទៅទាញ នឹងចាប់សែងប្តី ប្រមឹកដាបរូបនោះ ចេញមកក្រៅ រួចវាយខ្នោះយកទៅ ដាក់ទ្រុងនៅប៉ុស្តិ៍នគរបាល ដោយប្រពន្ធបានប្តឹង ឱ្យប៉ូលិសចាប់យកប្តី ទៅអប់រំនៅប៉ុស្តិ៍ប៉ូលិសផង ពីព្រោះគាត់ទ្រាំ នឹងទង្វើបែបនេះលែង បានទៀតហើយ ។

ស្ត្រីជាប្រពន្ធមិនអាចនិយាយជាមួយអ្នកយកព័ត៌មានបានទេ ពីព្រោះគាត់បានរង របួសធ្ងន់និង ប៉ោងមុខ បែករយះមាត់ អស់ហើយ ។ ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបាន អ្នកជិតខាងដឹកយក ទៅសង្គ្រោះនៅ មន្ទីរពេទ្យព្រះកុសុមៈ ។ ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យក៏បានធ្វើការពិនិត្យ ឃើញថាស្ត្រីរងគ្រោះជា ប្រពន្ធមាន កូនក្នុងពោះ២ខែផងដែរ ៕


បុរសជាប្តីដែលស្រវឹងស្រាជោកជាំក្រោយពីវាយប្រពន្ធយ៉ាងចាស់ដៃបែរជាដេកឱប

បុរសជាប្ដី

ស្ត្រីជាប្រពន្ធត្រូវប្តីវាយប៉ោងមុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]