ចិន៖ បុរសជនជាតិចិនម្នាក់ ដែលអះអាងថាខ្លួនគេ គឺជាមនុស្សញៀនហ្គេម អស់រយៈពេលជាង ១៥ឆ្នាំ បានរៀបរាប់ពីការវិវឌ្ឍន៍ខ្លួន តាំងពីក្មេង ដែលគេធ្លាប់ស្អប់ខ្ពើម ដោយសារវក់ហ្គេម រហូតក្លាយខ្លួន មកជាអ្នកគ្រប់គ្រង់ក្លឹបហេ្គម ដ៏ធំមួយ ឈ្មោះ e-sports club ក្នុងប្រទេសចិន។

ឆ្លងកាត់ការខិតខំ ភាពស្ទាត់ជំនាញ និង ច្បាស់លាស់ក្នុងការ លេងហ្គេមអនឡាញមក បច្ចុប្បន្ន Li គឺជាអ្នកគ្រប់គ្រងក្លឹប E-sport ក្នុងទីក្រុង សៀងហៃ។ ក្លឹបនេះគឺបង្កើតឡើង ដើម្បីផ្តល់ការបង្វឹក ដល់អ្នកណាដែលចង់មានជំនាញ ខ្លាំងពូកែក្នុងការលេងហ្គេម ដែលស្ថិត នៅក្រោម ការបង្រៀនពីអ្នកជំនាញ លេងហ្គេម ដូចជាបុរសឈ្មោះ Li នេះជាដើម។

Li បានរៀបរាប់ថា រូបគាត់ចាប់ផ្តើមធ្លាក់ខ្លួន វក់ហ្គេមនៅអាយុ ៧ឆ្នាំ ដោយសារបងប្អូនជីដូនមួយ របស់គាត់ ជាអ្នកនាំលេង ហ្គេមមួយប្រភេទ ឈ្មោះ StarCraft។ ការវក់នឹងហ្គេមនេះ មិនបានធ្វើឲ្យគាត់ ទទួលបានលទ្ធផលល្អទេ នៅក្នុងការសិក្សា។

ក្រោយពេលបញ្ចប់ការ សិក្សាបុរសវ័យ២២ឆ្នាំនេះ បានចាប់ផ្តើម សំរេចចិត្តបើកសាលាបង្វឹក លេងហ្គេមអនឡាញ ដោយគាត់ទទួលបាន សិស្សចំនួន ៥នាក់ ដោយក្នុងម្នាក់ ត្រូវចំណាយឲ្យគាត់ពី ៤៨ ទៅ ៦៥ ដុល្លារអាមេរិក ក្នុងមួយវគ្គខ្លី។ រំលងបានប៉ុន្មានឆ្នាំ Li បាន សំរេចលក់ franchise (ឈ្មោះអាជីវកម្ម) របស់ហាងគេ ឲ្យទៅមិត្តភក្តិម្នាក់ដែលសុំទិញ ហើយរូបគេទទួលបាន ៣០% នៃចំនូលពី ហាងរបស់មិត្តភក្តិ ម្នាក់នោះ។

នៅក្នុងខែមិនាឆ្នាំមុន Li បានជួបនឹងបុរសម្នាក់ ដែលជាអ្នករកស៊ីនៅ សៀងហៃ ហើយមានបំណងចង់វិនិយោគ ក្នុងវិស័យហ្គេម អនឡាញ ជាមួយ Li។ នៅទីបំផុត Li ត្រូវបាន សំរេចឲ្យធ្វើជាអ្នកគ្រប់គ្រង ក្នុងក្រុមហ៊ុនហ្គេមអនឡាញថ្មីនោះ ដែលក្នុងមួយខែ គេទទួលបាន ប្រាក់បៀវត្ស ជិត ២,០០០ ដុល្លារអាមេរិក៕


ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]