អង់គ្លេស៖ អ្នកគាំទ្រម្នាក់ឈ្មោះ Jordan Dunn វ័យ ២២ឆ្នាំ ដែលមានអាការៈស្រវឹង ក្រោយផឹក ស្រាបៀរអស់៥កំប៉ុងរួច បានរត់ចូល តារាង ទាត់បាល់ពិន័យ Free kick នៅកំឡុងពេលការប្រកួត បាល់ទាត់ Premier League រវាងក្រុម Tottenham Hotspur និង West Ham។

Dunn ត្រូវបានចាប់ខ្លួន ពីសំណាក់សន្តិសុខ នៅកីឡដ្ឋាន Upton Park Stewards ក្រោយពីរូបគេ លោតចូលក្នុង តារាង ហើយរត់ជាង ៨០ម៉ែត្រ ទៅដណ្តើម កីឡាកររបស់ក្រុម Spur ទាត់បាល់ពិន័យ។

គេបាននិយាយប្រាប់ ក្រោយការឃាត់ខ្លួនថា ការប្រកួតថ្ងៃនោះ ធ្វើឲ្យអ្នកទស្សនា មានការ ធុញទ្រាន់ខ្លាំងណាស់ ទើបគេរត់ចូលទៅក្នុង តារាង ទាត់បាល់ ដើម្បីបន្ធូរបរិយាកាស។ Dunn បានអួតថា ការទាត់បាល់ របស់គេគឺល្អជាងកីឡាករ អាជីពដែលរកបានរាប់ពាន់ ផោនក្នុង មួយសប្តាហ៍ ទៅទៀត។

អ្នកគាំទ្របាល់ទាត់ម្នាក់នេះ ត្រូវបានតុលាការ នៅ Thames Magistrate សំរេចហាមមិនឲ្យចូលមើល ការប្រកួតបាល់ទាត់ នៅអង់គ្លេស ចំនួន១០ឆ្នាំ ហើយពិន័យជាប្រាក់ ៧,៥០០ ដុល្លារអាមេរិក។ សំរាប់រូបគេ ការហាមមិនឲ្យមើលការប្រកួត ផ្ទាល់នៅកីឡដ្ឋាន មិនជាបញ្ហា នោះទេ ក៏ប៉ុន្តែការពិន័យ ជាប្រាក់ជាង ៧,៥០០ ដុល្លារអាមេរិក ពិតជាច្រើនណាស់សំរាប់គាត់ ដោយសារតែគាត់មានមុខរបរ ត្រឹមជា អ្នកទទួលភ្ញៀវ នៅសណ្ឋាគារមួយ ដែលក្នុងមួយម៉ោង អាចរកបាន ត្រឹមជាង ១០ ដុល្លារ ប៉ុណ្ណោះ!៕


ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]