អាមេរិក៖  បុរសវ័យចំណាស់ ដែលត្រូវជា ជីតារបស់ ទារកទើបមាន អាយុ ១០ខែម្នាក់ បានធ្វើ ឲ្យមានការចាប់អារម្មណ៍ ពីមហាជន តាម ប្រព័ន្ធអ៊ីនធើណេត និងត្រូវបានប៉ូលីស ធ្វើការ ស៊ើបអង្កេតរូបគាត់  ដោយសារតែ ជីតា ម្នាក់នេះ បានយកចៅស្រីតូច មកចូលរួម លេងល្បែង បរិច្ចាគលុយ ចាក់ទឹកកកលើខ្លួន  ice bucket challenge ដែរ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា លោក Claude Dalcour  រស់នៅក្នុងរដ្ឋ តិចសាស៍ សហរដ្ឋអាមេរិក បានចោទ លោក Reggie Stiller ដែលជា ឪពុកក្មេក របស់ខ្លួន ថាបាន ធ្វើការបង្ខំ កូនស្រីតូច របស់គាត់ ឲ្យចូលលេង ល្បែងចាក់ទឹកកកលើ ខ្លួនឯង ។

លោក Claude Dalcour កំពុងស្ថិតក្នុងក្តីលះលែងជាមួយម្តាយរបស់ ក្មេងស្រីតូច ដែលត្រូវជីតា ចាក់ទឹកកកនេះ  បាននិយាយថា ពេលដែល គាត់ បានឃើញ កូនស្រីរបស់គាត់ ត្រូវទឹកកក ស្រោចពីលើខ្លួនបែបនេះ  គាត់មានអារម្មណ៍ ស្ទើរស្រក់ទឹកភ្នែក។ គាត់ក៏បាននិយាយ បន្តថា ការធ្វើ បែបនេះ គឺជាការធ្វើហួសកំរិត ឬធ្វើបាបដល់ក្មេង  ដោយសារតែកូនស្រី គាត់ជាទារកអាយុទើប ១០ខែ ហើយ នាងមិនដឹងថា មានអ្វីកើត ឡើងលើរូបនាង នោះឡើយ ។

យ៉ាងណាមិញ ប៉ូលីស បានបញ្ជាក់ថា ពួកគេកំពុង តែធ្វើការស៊ើបអង្កេត លើជីតាម្នាក់នេះ និង ធ្វើការត្រួតពិនិត្យ ទារកតូចក្នុងវីដេអូ នេះថាតើ នាងអាច នឹងគ្រោះថ្នាក់ ក្នុងការរស់នៅ ជាមួយជីតា ឬ ក៏នាង ត្រូវរបួស ក្នុងការធ្វើវីដេអូ ចាក់ទឹកកកនេះឬទេ ។

គួរបញ្ជាក់ ដែរថា វីដេអូនេះត្រូវបាន បង្ហោះក្នុង បណ្តាញសង្គមហ្វេសប៊ុក ហើយបន្ទាប់មកត្រូវ បានលុបចោលវិញ ប៉ុន្តែវីដេអូថតបាន គេចំលង យក និង ធ្វើការបង្ហោះ បន្តក្នុងវេបសាយយូធូប បណ្តាលឲ្យមាន ការខឹងសម្បារ  និង មិនពេញចិត្តពី មហាជនដែល បានទស្សនា វីដេអូ នេះ ផងដែរ ៕ 


លោក Claude Dalcour ជាឪពុក ក្មេងស្រីតូច និង ម្តាយ របស់នាង (រូបខាងឆ្វេង)

សូមមកទស្សនាវីដេអូខាងក្រោមនេះ ៖ 

តើប្រិយមិត្តយល់ដូចម្តេចដែរ ?

ប្រភព Metro

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]