ថៃ៖ វាមិនមែនជា រឿងធម្មតាឡើយ ដែលយើងកំពុង តែបើករថយន្ត នៅលើផ្លូវ ដ៏មមាញឹក មួយសុខៗស្រាប់ តែឃើញសត្វបក្សី ធំមួយក្បាល កំពុងរត់កណ្តាល ផ្លូវធ្វើព្រងើយ ទៅវិញ។

ប៉ុន្តែរឿង មួយនេះ វាបានកើតឡើង ទៅហើយក្នុង តំបន់ Bang Phli នៃប្រទេសថៃ ដែលមានសត្វ អូទ្រីស (Ostrich) មួយក្បាលកំពុង រត់យ៉ាងត្របាញ់ជើង នៅលើផ្លូវ ហាយវ៉េ (Highway) ដែលមានរថយន្ត និងម៉ូតូ បើកទៅមក មិនដែលដាច់។

យោងទៅតាម ប្រភពព័ត៌មាន Huffpost បានបង្ហាញវីដេអូ មួយដែលបានមក ពីអ្នកបើកបរ រថយន្តម្នាក់ ដែលគាត់ស្មាន ថាខ្លួនកំពុង តែស្រមៃ ឬក៏ស្រវាំងភ្នែក នៅពេលដែល ឃើញទិដ្ឋភាពបែបនេះ ហើយគាត់ក៏សម្រេចចិត្ត លើកកាមេរ៉ាមកថត រឿងដ៏ចម្លែក នេះតែម្តងទៅ។

យ៉ាងណាមិញ ប្រភពវេបសាយ ព័ត៌មានថៃ Coconuts Bangkok បាននិយាយថា “គ្មានអ្នកណាដឹង ថាសត្វអូទ្រីស មួយក្បាលនោះ ចេញពីកន្លែងណាឡើយ និងធ្វើដំណើរទៅ កាន់កន្លែងណា បន្តឡើយ”។

ចង់ឃើញទិដ្ឋភាព ដ៏កម្រឃើញ នោះសូមទស្សនា វីដេអូ ទាំងអស់គ្នា៖




ប្រភព៖ មេត្រូ

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]