ភ្នំពេញៈ ចោរឆក់កាបូបម្នាក់ ដែលធ្វើសកម្មភាព កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៤នេះ ត្រូវបានកម្លាំងនគរបាល មូលដ្ឋាន ខណ្ឌទួលគោក ក្របួចបានភ្លាមៗ នៅក្បែរផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌទួលគោកបាន និយាយថា មុនពេលកើតហេតុខណៈ ដែលនារីរងគ្រោះ កំពុងធ្វើដំណើរតាមដងផ្លូវ ស្រាប់តែ លេចមុខជនសង្ស័យរូបនេះ ជិះម៉ូតូមួយគ្រឿងមកអែបនារីរងគ្រោះ រួចហើយឆក់យកកាបូបស្ពាយ បំរ៉ុងបើករត់គេចខ្លួន ប៉ុន្តែនារីរងគ្រោះ បានស្រែកឆោរឡោ ធ្វើឲ្យកម្លាំង នគរបាលនៅក្បែរនោះ ដេញចាប់បានភ្លាមៗតែម្តង។

មន្ត្រីនគរបាលបាន បន្តថា ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះ និងម៉ូតូជិះធ្វើសកម្មភាព ត្រូវបានបញ្ជូន ទៅសួរនាំបន្តទៀត រង់ចាំចាត់ការ បន្តតាមផ្លូវច្បាប់។ ដោយឡែកកាបូបស្ពាយ វិញត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យនារីរងគ្រោះវិញផងដែរ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]