រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានបាក់.ក និង បែកក្បាល ស្លាប់មួយរំពេច នៅនឹងកន្លែង កើតហេតុ ខណៈជិះម៉ូតូ តាមផ្លូវត្រូវ រថយន្តកុងតឺន័រ មួយគ្រឿងបើកមក កៀរដៃចង្កូតម៉ូតូ ដួលបោកទៅលើថ្នល់ កាលពីវេលាម៉ោង៨ និង១០នាទី យប់ ថ្ងៃទី ១ កញ្ញា ២០១៤ តាមបណ្តោយ ផ្លូវជាតិលេខ១ នៅចំណុចទល់មុខ វត្តវាលស្បូវ ស្ថិតនៅក្នុង ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

យុវជនរងគ្រោះឈ្មោះ អាត អាយុ២០ឆ្នាំ ជាកម្មករនៅស្តង់ ទិញលក់អេតចាយ ហើយមានស្រុកកំណើត នៅភូមិអាចម៍កុក ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

បើតាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេល កើតហេតុ យុវជនរងគ្រោះ ជិះម៉ូតូម៉ាក សង់កូរេ ពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1Q-5774 តែម្នាក់ឯង ដោយធ្វើដំណើរ តាមផ្លូវជាតិលេខ១ ក្នុងទិសដៅពី កើតទៅលិច ខណៈមកដល់ ចំណុចកើតហេតុ (ទល់មុខវត្ត វាលស្បូវ ) ក៏ត្រូវរថយន្ត កុងតឺន័រ មួយគ្រឿង មិនស្គាល់ស្លាកលេខ ធ្វើដំណើរ ស្របទិសគ្នា ពីក្រោយម៉ូតូ ជនរងគ្រោះ បានបើកមក កៀរដៃចង្កូតម៉ូតូ របស់ជនរងគ្រោះ បណ្តាលឱ្យម៉ូតូ យុវជនរងគ្រោះ ដួលទៅខាងស្តាំផ្លួវ យុវជនរងគ្រោះ បាក់.ក បែកក្បាល ស្លាប់មួយរំពេច នៅកន្លែងកើតហេតុ ។ ដោយសារនៅ កន្លែងកើតហេតុ មានសភាពស្ងាត់ តៃកុងរថយន្ត កុងតឺន័រ បានបន្ថែមល្បឿន បើកគេចខ្លួនបាត់ ស្រមោលតែម្តង៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]