ភ្នំពេញ៖ ជារឿងគួរឲ្យសំណើច សម្រាប់តារាចម្រៀង ចេញបទច្រើនជាងគេ ក្នុងផលិតកម្ម ភ្លេងរីខដ កញ្ញា សុខ វ៉ានីឡា ឬ សុខ ចិន្តា ត្រូវ បានអ្នកគាំទ្រ កើតទុក្ខ មិនសុខចិត្ត ដោយសារ វ៉ានីឡា block អ្នកគាំទ្រ ចោលធ្វើព្រងើយ ហាក់បីដូចជាមិនខ្លាចក្រែង ធ្លាក់ប្រជាប្រិយ ភាព ឬបាត់បង់ការគាំទ្រ អ្វីទាល់ តែសោះ។ ចំណុចនេះ ធ្វើឲ្យមហាជនជាច្រើន ហួសចិត្តនឹង នាង រហូតឆ្ងល់ថា តារាចម្រៀងឯណា block អ្នកគាំទ្រ ខ្លួនឯងចោលទេបែបនេះ ឬក៏នាងលែងចង់ល្បី លែងចង់បានអ្នកគាំទ្រទៀតហើយ ?

តាមរយៈសារអេឡិចត្រូនិចមួយ កញ្ញា សុខ វ៉ានីឡា ប្អូនស្រីបង្កើត កវីចាញ់ស្នេហ៍លោក សុខ ជំនោរ បានប្រាប់គេហទំព័រ Looking TODAY ថា ពេលឃើញព័ត៌មានបែបនេះ នាងហាក់ដូចចង់សើចបន្តិច និងហួសចិត្តបន្តិច ព្រោះរឿងតិចតួច មិនសមចេញ ជាព័ត៌មាន សោះ តែនាងក៏ សប្បាយចិត្ត ក្នុងការ បកស្រាយចំពោះ មហាជនដែរ ។ សុខ វ៉ានីឡា បាននិយាយថា តាមពិតនាង នឹងអ្នកគាំទ្ររូបនោះ នាងចូលចិត្ត និង គោរព ដូចបងប្អូន តែនាងមានបញ្ហាអន់ចិត្តខ្លះ ទើបប្លុកចោលតែម្ដងទៅ មិនមែន មិនចង់ បានអ្នកគាំទ្រ ឬលែងចង់ ល្បីនោះទេ ។

សុខ វ៉ានីឡា មិនគិតថា រឿងនេះក្លាយជាបញ្ហាធំ ម្យ៉ាងនាងក៏បានប្រាប់ ទៅកាន់អ្នកគាំទ្រនោះដែរថា នាងអន់ចិត្តទើបប្លុកចោល មិនមែន នាង មិនបាន ប្រាប់ហេតុផលនោះទេ ។ សុខ វ៉ានីឡា មិនសុំនិយាយ អ្វីច្រើនជាងនេះទេ ព្រោះខ្លាចប៉ះពាល់ អារម្មណ៍អ្នកគាំទ្រ នាងដទៃទៀត ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]