ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ ភ្លាមមួយរំពេច នៅនឹងកន្លែង កើតហេតុ ខណៈចេញពី កន្លែងបង់លុយ នៅធនាគារ អេស៊ីលីដា រួចជិះម៉ូតូ ត្រឡប់ទៅផ្ទះវិញ ត្រូវរថយន្ត បើកបញ្រ្ចាសទិស មកបុក និងកិនបែកក្បាល ធ្លាយខូរ អូសម៉ូតូ ដែលកៀបជាប់ ក្រោមរថយន្ត ចម្ងាយជាង ២០០ម៉ែត្រ ។ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើងកាល ពីវេលាម៉ោង ២និង៤០នាទី រសៀល ថ្ងៃទី ១ កញ្ញា ២០១៤ នៅចំណុចមុខ ធនាគារអេស៊ីលីដា តាមបណ្តោយ ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុង សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

បុរសរងគ្រោះមានឈ្មោះ ស្វាយ ខែម អាយុ៣៤ឆ្នាំ មុខរបរ លក់ដូរ រស់នៅក្នុង ភូមិ-សង្កាត់ កន្លែងកើតហេតុ ជិះម៉ូតូតែម្នាក់ឯង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AP-3860 ចំណែករថយន្តបង្ក ម៉ាកនីសាន់ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-5803 បើកបរដោយ យុវជនម្នាក់ មិនស្គាល់អត្តសញ្ញាណ ហើយក្រោយពេល កើតហេតុ តៃកុងរថយន្ត ចុះពីលើរថយន្ត រួចរត់គេចខ្លួន បាត់ស្រមោលតែម្តង៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]