សហរដ្ឋអាមេរិក៖ ស្ដ្រីម្នាក់ ដែលគេស្គាល់ថា ជាអ្នករស់នៅក្នុង អាមេរិក បានបង្ហោះវីដេអូខ្លី មួយខ្សែ ដែលគួរឲ្យព្រឺព្រួច និងមនុស្សជាច្រើន មិនហ៊ានធ្វើដូចនាង។

យ៉ាងណាមិញ វីដេអូរបស់នាង បានធ្វើការបង្ហោះ ចូលទៅក្នុង ប្រភពអ៊ិនធើណេត ដែលបង្ហាញពី សត្វពីងពាងដ៏ធំ រស់នៅក្នុង មាត់របស់នាង ដែលមើលទៅ ពិតជាគួរឲ្យខ្លាច។ នៅក្នុងវីដេអូ បានសឲ្យឃើញច្បាស់ថា នាង Katrina Dewees-Steele គ្រាន់តែហារមាត់ភ្លាម ស្រាប់តែមានពីងពាង ចេញពីមាត់នាង និងវារនៅលើផ្ទៃមុខ ដែលទឹកមុខនាង ហាក់ដូចជា មុតមាំ និងមិនខ្លាចអ្វី សូម្បីតែបន្ដិច។

សម្រាប់វីដេអូរបស់នាងនាពេលនេះ ក៏កំពុងតែទទួលការចាប់អារម្មណ៍ ពីអ្នកប្រើប្រាស់ អ៊ិនធើណេត ជាពិសេស អ្នកនិយមលេង យូធូប។ នៅក្នុងនោះបាន ឲ្យដឹងថា នាងជាអ្នករស់នៅ ក្នុងទីក្រុង Tempe រដ្ឋ អារីសូណា និងវីដេអូដែល នាងបង្ហោះនេះ មានចំណងជើងថា តើមានអ្នកណា ខ្លាចពីងពាងទេ? តាមការពិនិត្យ និងមើលឲ្យ ច្បាស់នោះ សត្វពីងពាង ដែលវារចេញពីមាត់នាង គឺជាប្រភេទ golden huntsman ដែលមានន័យថា វាមិនផ្ដល់គ្រោះថ្នាក់ ដល់មនុស្សនោះទេ ម្យ៉ាងវិញទៀត ជាប្រភេទសត្វ ពីងពាងមួយ ក្នុងចំណោមសត្វពីពាង ដ៏ធំជាងគេ ដែលរស់នៅអាមេរិកខាងជើង និងអ្នកវិទ្យាសាស្ដ្រឲ្យ ឈ្មោះថា Olios Gigantea ។ 

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]