បន្ទាយមានជ័យ ៖ កន្លងមកនេះ សមត្ថកិច្ច កងរាជអាវុធហត្ថស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ បានធ្វើ ការ ស្ទាក់ចាប់ រថយន្តមួយគ្រឿង ម៉ាក FUSO ដែលដឹកខោអាវគីប ចូលទៅក្នុង ប្រទេសថៃ តាមច្រក របៀងចំបក់ និងច្រករបៀង៩៣ ខណៈត្រឡប់មកវិញ បានបន្លំបង្កប់ ម៉ូតូសេរីទំនើបៗ ចំនួន១១ គ្រឿង ដោយខុសច្បាប់ ហើយត្រូវកម្លាំង រាជអាវុធហត្ថ ស្ទាក់ចាប់បានតែម្តង ខណះពេល សមត្ថកិច្ច អ.ហ មិនត្រូវរ៉ូវ ជាមួយ និងមេឈ្មួញ ព្រមទាំង សមត្ថកកិច្ចការពារ ព្រំដែនលេខ៨១៥ ដោយម៉ូតូទាំងនេះ បានឆ្លងដែនចូល មកដល់ទឹកដី ខ្មែរវិញភ្លាម រួចលើក ដាក់រថយន្តធុនធំ។

ម៉ូតូត្រូវបានសមត្ថកិច្ច រឹបអូសយកម៉ូតូ គេចពន្ធសេរីថ្មី ម៉ាកស្កូបពី និងម៉ាកហ្វីណូ សរុប ចំនួន១១គ្រឿង ហើយធ្វើការ ប្រគល់ជូន មន្រ្តី ជំនាញ គយចល័តរបស់ក្រសួង រក្សាទុក ជាបណ្តោះអាសន្ន ដើម្បីរង់ចាំ ម្ចាស់ម៉ូតូចូលខ្លួន ទៅដោះស្រាយ និងបង់ពន្ធ ជូនរដ្ឋតាម ផ្លូវច្បាប់។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ម៉ូតូគេចពន្ធ លោតឆ័ត្រ ខាងលើនេះ គឺមានម្ចាស់ ឈ្មោះ ភោគ ខេមរិន្ទ ជាមន្រ្តីយោធា ប្រចាំ ទិសនៃ យោធភូមិភាគទី៥ ដោយបានធ្វើការសហការគ្នា ជាមួយ លោក ឈុត លីមេបញ្ជាការ នគរបាល វរៈការពារ ព្រំដែនគោក លេខ ៨១៥ នាំគ្នាបើកច្រករបៀង បំពានច្បាប់ នាំទំនិញគេចពន្ធ ចេញចូលប្រទេសខ្មែរ ។

បើតាមប្រភព ដោយឡែកទៀត បានប្រាប់ថា ម៉ូតូគេចពន្ធ ម៉ាកទំនើបៗ ស៊េរីថ្មីៗ ជាច្រើនគ្រឿង បានចេញ នៅច្រករបៀង ខ្លាងាប់ គ្រប់ គ្រោង ដោយយោធាសឹករង ខេត្តបន្ទាយមានជ័យ និងមានម្នាក់កាង នៅចំណុច នេះគឺ ឈ្មោះ សំណាង ជាមន្រ្តីយោធាសឹករង និងក៏ ជាឈ្មួញ ខាងនាំម៉ូតូគេចពន្ធ យ៉ាងខ្លាំង ផងដែរ ជាពិសេស មានទំនិញជាច្រើនប្រភេទផងដែរ ។

ទោះបីជាយ៉ាង ណាក៏ដោយ លោក ឈុត លី មេបញ្ជាការ វរៈការពារ ព្រំដែនគោកលេខ ៨១៥ និងឈ្មោះ ភោគ ខេមរិន្ទ ជាមន្រ្តីយោធា ប្រចាំទិស នៃយោធភូមិភាគទី៥ ជាពិសេស លោក សំណាង មិនអាច ទាក់ទង បានទេ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤នេះ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]