ភ្នំពេញ ៖ ករណីឃាតកមិនស្គាល់អត្ដសញ្ញាណចំនួន ៤ នាក់ បានធ្វើសកម្មភាពបាញ់ សម្លាប់ស្ដ្រីមានប្ដី និងមានកូន ៣នាក់នៅ ក្នុងបន្ទុកទាំងព្រឹក រហូតមកដល់ពេលនេះគឺ មានរយៈពេលជិត ១ខែមកហើយ សំណុំរឿង កំពុងស្ថិតនៅក្នុងទីងងឹតនៅឡើយ ដោយសមត្ថកិច្ច នៅមិនទាន់មានតម្រុយក្នុងការវែករក មុខឃាតកនៅឡើយនោះទេ នេះបើតាមការអះអាង របស់មន្ដ្រីសមត្ថកិច្ចរាជ ធានីភ្នំពេញមួយរូប ដែល កំពុងធ្វើការស៊ើបអង្កេត ក្នុងរឿងក្ដីឃាតកម្មនេះ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៩និង ១០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ កន្លងទៅនេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២០០៤ ក្នុងភូមិព្រៃល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានកើត ករណីឃាតកម្មបាញ់សម្លាប់មួយ ខណៈដែលជនរងគ្រោះ ជាស្ដ្រីមានវ័យជាង ៣០ឆ្នាំ មានប្ដី និងមាន កូនរហូតដល់ទៅ៣នាក់នោះ បានជិះម៉ូតូ ដឹកម្ដាយទៅលេងផ្ទះបងប្អូន ដល់ចំណុច កើតហេតុ ក៏ត្រូវ បានឃាតកមិនស្គាល់អត្ដ សញ្ញាណចំនួន ៤នាក់ ជិះម៉ូតូ ២គ្រឿងបាន ធ្វើសកម្មភាពបាញ់ប្រហារ រហូត ដល់ទៅ ៦ គ្រាប់ បណ្ដាលឱ្យត្រូវជនរងគ្រោះចំនួន ២ គ្រាប់ ដេកដួលស្លាប់នៅនឹងកន្លែងកើតហេតុ ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះ ធ្វើការត្រួតពិនិត្យ ហើយធ្វើការសន្និដ្ឋានថា ករណីឃាតកម្ម បាញ់ សម្លាប់ខាងលើនេះ សមត្ថកិច្ចបានសន្និដ្ឋានថា គឺជារឿងគំនុំវា មិនមែនជាករណីប្លន់បាញ់សម្លាប់នោះ ឡើយ ព្រោះក្រោយបាញ់សម្លាប់ហើយក្រុម ជនដៃដល់ មិនបានយកម៉ូតូ និងទ្រព្យសម្បត្ដិរបស់ជនរង គ្រោះនោះឡើយ ។

នៅកន្លែងកើតហេតុ គេបានស្គាល់ស្ដ្រី រងគ្រោះខាងលើ មានឈ្មោះ គឹម សុជាតា អាយុ ៣៦ឆ្នាំ មានទី លំនៅផ្ទះលេខ ១៩៤ អឺដឺ ផ្លូវកម្ពុជាក្រោម សង្កាត់មិត្ដភាព ខណ្ឌ ៧មករា ដោយគេអះអាងថា មានប្ដី ឈ្មោះ ហេង សារ៉ាត់ ហៅ ណូ អាយុប្រមាណ ៥០ ឆ្នាំ ជាឈ្មួញរកស៊ីឈើប្រណីតដ៏ធំគួរសមមួយ នៅ ក្នុងខេត្ដមណ្ឌលគីរី និងខេត្ដរតន គីរី និងមានកូនចំនួន ៣នាក់នៅក្នុងបន្ទុក ។

បើតាមប្រភពព័ត៌មាន នៅកន្លែងកើត ហេតុបានឱ្យដឹងថា រវាងគ្រួសាររបស់ស្ដ្រី រងគ្រោះកន្លងមក គឺ ធ្លាប់មានភាពរកាំរកូសនឹងគ្នា ជាពិសេសនៅរយៈពេល ១-២ខែ ចុងក្រោយនេះ រវាងប្ដី-ប្រពន្ធខាងលើ ធ្លាប់កើតមានទំនាស់ជាមួយគ្នាខ្លាំងក្លាផង ដែរហើយបុរសជាប្ដីក៏បានទៅរកស៊ីនៅខេត្ដ រតនគីរីរហូតមក ដល់ថ្ងៃកើតហេតុ ក្រោយ ពីដឹងហេតុការណ៍ ភរិយារបស់ខ្លួនត្រូវបានឃាតកបាញ់សម្លាប់ ទើបបុរសជា ប្ដីបានធ្វើដំណើរពីខេត្ដរតនគីរី មណ្ឌលគីរី ដោយជិះ រថយន្ដម៉ាកធុនរ៉ា ពណ៌ក្រហម១គ្រឿង មកធ្វើ បុណ្យសពប្រពន្ធផងដែរ តែគ្មាន សមត្ថកិច្ចណាធ្វើការអះអាងពីសំដី របស់ ប្ដីស្ដ្រីរងគ្រោះថា ករណី ឃាតកម្មបាញ់ សម្លាប់ខាងលើនេះ មានការសន្និដ្ឋានទៅលើរឿងអ្វីនោះទេ ។

ប្រភពព័ត៌មានដោយឡែកមួយទៀត ដែលគេមិនអាចធ្វើការអះអាងជាផ្លូវការ នោះ បានលួចបង្ហើបឱ្យ ដឹងថា ស្ដ្រីរងគ្រោះ ខាងលើនេះ ក៏មិនមែនជាភរិយាប្ដីមួយ ប្រពន្ធមួយ ជាមួយនឹងលោក ណូ នោះដែរ  ដោយអ្នកធ្លាប់ស្គាល់ បានលួចបង្ហើប ឱ្យដឹង ថា លោក ណូ ដែលជាឈ្មួញរកស៊ី ឈើនោះ គឺមានប្រពន្ធ ច្រើន តែគ្មាននរណាបញ្ជាក់ជា ផ្លូវការនោះទេ ។ ក្នុងនោះបើតាមប្រភព ដោយឡែកមួយទៀត កន្លងមក ស្ដ្រីរងគ្រោះ ក៏ធ្លាប់មានជម្លោះជាមួយអ្នកដទៃ នៅក្នុង ស្រុកមួយនៃខេត្ដព្រះសីហនុផងដែរ ខណៈដែល រូបគេ ទៅធ្វើការនៅទីនោះ ប៉ុន្ដែ រឿង ពាក់ព័ន្ធយ៉ាងណានោះ គឺគ្មាននរណាដឹង នោះទេ សូម្បីតែសមត្ថ កិច្ចរហូតមកដល់ ពេលនេះក៏នៅតែអះអាងថា រឿងក្ដីឃាត កម្មខាងលើ សមត្ថកិច្ចកំពុងធ្វើការស្រាវ ជ្រាវដោយប្រយ័ត្នប្រយែង ដោយមិនហ៊ាន ធ្វើការសន្និដ្ឋានផ្ដេសផ្ដាសនោះទេ ហើយ ក៏សូមមិនបញ្ចេញ ព័ត៌មានឱ្យអ្នកកាសែត ដឹងផងដែរព្រោះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

រូបភាពពីអត្ថបទចាស់










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]