បរទេស៖ ជាធម្មតា មនុស្សពីរនាក់ ស្រឡាញ់គ្នាតែងតែ ចង់នៅក្បែរគ្នា និងមានពេលវេលា ផ្អែមល្ហែម ជាមួយគ្នាឲ្យ បានកាន់តែច្រើន ទន្ទឹមនឹងនេះដែរ ពួកគេក៏អាច នឹងមានការ អាក់អន់ចិត្ត នឹងគ្នាទៅវិញទៅមក រហូតដល់ថ្នាក់ ចែកផ្លូវគ្នាទៀតផង ដោយសារតែ កត្តាមួយចំនួន។

ហេតុនេះហើយ ទើបខ្មែរឡូត នឹងបើកកកាយ នូវកត្តាដែល អាចធ្វើឲ្យ ភាពផ្អែមល្ហែម និងការស្រឡាញ់ រវាងគូស្នេហ៍ ជាច្រើនបាន បាត់បង់និង ចែកផ្លូវគ្នា ដើររៀងៗខ្លួន។

យោងទៅតាម លោក John Gottman ដែលបានធ្វើការ ស្រាវជ្រាវ និង ធ្លាប់ពិសោធន៍ ទៅលើគូស្នេហ៍ ជាច្រើនបាន បញ្ជាក់ឲ្យដឹងថា ប្តីប្រពន្ធ ក៏ដូចជាសង្សារ មួយចំនួនដែល ធ្លាប់តែស្រឡាញ់គ្នា តែបែរជា បែកបាក់គ្នា ទៅវិញនោះ ដោយសារកត្តា រួមធំៗ ចំនួន៤ ដូចជា៖

១.ការរិះគន់

គូស្នេហ៍ជាច្រើន តែងតែមាន ការរអ៊ូរទាំ ដាក់គ្នាទៅវិញទៅមក បន្តិចបន្តួចហើយ តែនេះជារឿង ធម្មតា។ ចំពោះការរិះគន់វិញ វាហាក់ដូចជាធ្ងន់ធ្ងរ បន្តិចដែល ភាគីនីមួយៗ ពិបាកក្នុងការ ទទួលយកបាន ព្រោះវាបាន វាយប្រហារទៅលើ ទឹកចិត្តខ្លាំងពេក មិនថាបុរស ឬនារីឡើយ។ ឧទាហរណ៍ថា យើងនិយាយចំៗ ឲ្យគូស្នហ៍របស់ យើងថាគេ ជាមនុស្សអាក្រក់ណាស់ សម្តីមួយម៉ាត់ នេះអាចធ្វើឲ្យ អ្នកទាំង២ បែកគ្នាបាន។

២.សម្តីក្នុងន័យ មើលងាយ

ការហៅឈ្មោះចំៗ, ការញញឹមឬ សើចចំអក, ការដៀងភ្នែកដាក់, និងកាយវិការ ជាច្រើនផ្សេង ទៀតដែលស្ថិត នៅក្នុងន័យ ចំអកឡកឡើយ ឲ្យគូស្នេហ៍ របស់អ្នក វាជាកត្តាដ៏ អាក្រក់បំផុត ក្នុងចំណោមកត្តា ទាំង៤នេះ ព្រោះវានឹងឆាប់ ធ្វើឲ្យចំណងស្នេហ៍ របស់អ្នកបែកបាក់ ហើយវាបាន ជះឥទ្ធិពលអាក្រក់ ជាងការឈ្លោះគ្នា រវាងអ្នកនិង គូស្នេហ៍ ទៅទៀត។

៣.ការការពារ ខ្លួនឯង

ការនិយាយ ឬក៏ធ្វើសកម្មភាព ដើម្បីការពារខ្លួនឯង ក៏ជាកត្តា មួយធ្វើឲ្យ ចំណងស្នេហ៍ របស់អ្នក ដើរដល់ផ្លូវ បញ្ចប់ផងដែរ។ ទង្វើនេះ គឺសំដៅថា អ្នកនឹងព្យាយាម និយាយយ៉ាងណា ដើម្បីយកត្រូវ តែខ្លួនឯង ដោយមិនខ្វល់ពី អារម្មណ៍របស់ ដៃគូអ្នកឡើយ។

៤.ការមិនព្រម ដោះស្រាយបញ្ហា រួមគ្នា

ជាធម្មតា មនុស្សជាច្រើន តែងតែធ្វើ ជាមិនដឹងរឿង និងហាក់បង្ហាញ ពីចេតនាមិន ចង់និយាយនិង ដោះស្រាយបញ្ហា នៅពេលដែល មានការខ្វែង គំនិតគ្នាជាមួយ នឹងគូស្នេហ៍ តែអ្នកត្រូវ ដឹងថាទង្វើ បែបនេះ មិនមែនអាច បំបាត់ជម្លោះ នោះទេតែ វាបែរជាធ្វើ ឲ្យអារម្មណ៍ ដែលគូស្នេហ៍ របស់អ្នក ធ្លាប់មាន និង ស្រឡាញ់អ្នក ចាប់ផ្តើមបាត់បង់ បន្តិចម្តងៗ។

ទាំងនេះគឺ ជាកត្តាធំៗ ដែលគូស្នេហ៍ ភាគច្រើន បែកគ្នាក៏ ព្រោះតែបញ្ហា ទាំងនេះ ដូច្នេះអ្នកទាំងអស់ គ្នាគួរតែយល់ដឹង និងជៀសវាង ពីរឿងទាំងនេះ ដើម្បីកុំឲ្យ អារម្មណ៍ផ្អែមល្ហែម និងការស្រឡាញ់ រវាងគ្នាទៅវិញ ទៅមក បាត់បង់ក្នុង ពេលដ៏ខ្លី៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ថាម

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]