សៀមរាប៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក ឃើញមានបង្ហោះវីដេអូឃ្លីបមួយ ដោយបង្ហាញពីក្មេងស្រី ដើរលក់ឥវ៉ាន់ នៅតំបន់អង្គរម្នាក់ ចេះរាប់លេខពី ១ ដល់ ១០ ជាច្រើនភាសា បានយ៉ាងស្ទាត់ជំនាញ ហើយមិនត្រឹមតែបង្ក ឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង ដល់ភ្ញៀវទេសចរបរទេស នៅតំបន់នោះទេ ថែមទាំងកក្រើកបណ្តាញ សង្គមហ្វេសប៊ុក ដោយមានអ្នកចូលមើល និងចែកចាយ ជាបន្តបន្ទាប់។

នៅក្នុងវីដេអូ គេសង្កេតឃើញមានមគ្គុទេសប្រុសម្នាក់ បានប្រាប់ឲ្យប្អូនស្រី ធ្វើការរាប់លេខ ពី ១ ដល់ ១០ ជាច្រើនភាសា ដូចជា ខ្មែរ, វៀតណាម, ថៃ, បារាំង និងអេស៉្បាញ ជាដើម។

ក្នុងនោះដែរ ក៏មានអ្នកលេងហ្វេសប៊ុក មួយចំនួន បានសរសើរប្អូនស្រីថា មិនត្រឹមតែនៅក្មេងនោះទេ ថែមទាំងចេះ ដើរលក់ឥវ៉ាន់ ដើម្បីរកប្រាក់ទៅហើយ ខណៈខ្លះទៀត អង្គុយរាប់ចំនួនភាសា ដែលប្អូនស្រី បានរាប់លេខទាំងនោះ៕


បើចង់ដឹងច្បាស់ ទស្សនាវីដេអូ៖

តើក្មេងស្រីម្នាក់នេះ រាប់បានប៉ុន្មានភាសា? តើមានប្រិយមិត្តណា អាចធ្វើបានដូចនេះអត់?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]