សឹង្ហបុរី៖ នារីម្នាក់រំភើប ដល់ស្រក់ទឹកភ្នែក បន្ទាប់ពីមិត្តប្រុស ស្លៀកពាក់ជា តុក្កតា Rilakkuma សុំនាងរៀបការ នៅក្នុងហាងកាហ្វេ។

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ កន្លងទៅនេះ លោក Stomper Alvin បានស្នើសុំមិត្តស្រី ដែលស្រលាញ់គ្នា រយៈពេល១១ឆ្នាំ Wei Ling រៀបការ នៅក្នុងហាងកាហ្វេ The Cat Café ស្ថិតនៅតំបន់ Bugis ប្រទេសសឹង្ហបុរី ដោយស្លៀកពាក់ ជាតុក្កតា Rilakkuma។

ជាមួយគ្នានេះដែរ គំរោងស្នើសុំ មិត្តស្រីរៀបការនេះ Alvin បានគិតទុកអស់ រយៈពេល២ខែ មកហើយ គឺចាប់តាំងពីគេ បានឃើញការផ្សាយ ពាណិជ្ជកម្ម របស់ហាងកាហ្វេ ដែលអាចរៀបចំ កម្មវិធីពិសេសបាន ហើយគេបានគិតថា វានឹងក្លាយទៅជា ឱកាសដ៏ល្អឥតខ្ចោះ ប្រសិនបើ រៀបចំនៅទីនោះ។

យ៉ាងណាមិញ បន្ទាប់ពី Alvin បានស្លៀកឈុតតុក្កតា Rilakkuma ក៏បានដើរទៅក្នុង ហាងកាហ្វេនោះ សំដៅទៅរកមិត្តស្រី ដែលកំពុងអង្គុយ បន្ទាប់មកគេក៏បាន ឈររាំនៅចំពោះមុខ Ling ដោយមានមនុស្សជាច្រើន មើលមកគេ។ ក្រោយមក Alvin ក៏បានលុតជង្គង់ នៅចំពោះមុខមិត្តស្រី និងបានយក ចិញ្ចៀនចេញមក សុំ Ling រៀបការ ដែលធ្វើឲ្យនាង រំភើបដល់ស្រក់ទឹកភ្នែក៕


ប្រភព៖ Stomp

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]