វៀតណាម៖ វាជារឿងមួយដែល មានការធ្វេសប្រហែសបំផុត សម្រាប់បុគ្គលិកស្រី២នាក់ ដែលយកកន្លែង ធ្វើការ ធ្វើជាកន្លែងដេកទៅវិញ ហើយត្រូវបាន ជនខិលខូចម្នាក់ ចូលលួច យករបស់ពួកគេ បានយ៉ាង ងាយស្រួលបំផុត។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុគ្គលិកស្រី២នាក់ដែលជា អ្នកទទួលភ្ញៀវ បានដេក ក្នុងម៉ោងធ្វើការ ខណៈពេលនោះដែរ ក៏មានអតិថិជន ខិលខូចម្នាក់ បានប្រទះឃើញ មានតម្លៃ របស់ពួកគេ នៅលើតុ។ ហើយរឿងហេតុការណ៍នេះ គឺបានកើតឡើង កាលពីសប្តាហ៍មុនផងដែរ។

សកម្មភាពរបស់ចោរ ត្រូវថតបាន ហើយយើងអាចឃើញបានថា ចោរបានសំលឹងមើល ជុំវិញខ្លួន ដោយស្ងាត់ស្ងៀមបំផុត មុនពេល ចូលមក ចាប់យក របស់នៅលើតុ។ បន្ទាប់ពីបានហើយ ចោរនោះ ក៏បានប្រញាប់ រត់គេចខ្លួនយ៉ាងលឿនបំផុត។ ស្រាប់តែពេលនោះដែរ ក៏មាន បុគ្គលិកស្រីម្នាក់ បានភ្ញាក់ទាន់ ហេតុការណ៍ នោះដែរ ប៉ុន្តែចោរបានរត់គេចខ្លួន បាត់ទៅហើយ៕

តោះទស្សនា សកម្មភាពរបស់ ជនខិលខូច ចូលបន្លំលួចរបស់ ខាងក្រោមទាំងអស់គ្នា៖


ប្រភព Metro

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]