បរទេស៖ នៅពេលដែលគេគ្រោងនឹង បង្កើតឲ្យមានជាមជ្ឈមណ្ឌល, អាគារ, រមណីយដ្ឋាន ឬក៏ សួនកំសាន្តសំរាប់ទាក់ទាញ ភ្ញៀវទេសចរ នានា អ្នកវិនិយោគ តែងតែធ្វើការ គិតពី គំរោង ចំណាយ។

ការរចនាលម្អ ពេលវេលា គុណភាពសំណង់ ទីតាំង បរិយាកាស ជាដើម -ល-។ តែទោះជាយ៉ាងណា ក៏ដោយ ក្តីស្រមៃ នៃ ការវិនិយោគ ដើម្បីអ្នកទេសចរបស់ពួកគេ ពេលខ្លះអាចគិតខុស ៣៦០ ដឺក្រេ ដែលពួកអ្នកវិនិយោគទាំងនោះ អាចបានត្រលប់ មកវិញនូវគ្រោះថ្នាក់ នៃការ ខាតបង់ដែល នឹកស្មានមិនដល់។

ខាងក្រោមនេះ គឺជាគំរោងអភិវឌ្ឍន៍ សំរាប់បំរើឲ្យវិស័យទេសចរណ៍មួយចំនួន ដែលចំណាយដើមទុន អស់រហូត ដល់ខ្ទង់ពាន់លានដុល្លារ ហើយចុងបញ្ចប់ គឺត្រូវបិទទ្វារ៖

សណ្ឋាគារ Harmon , សហរដ្ឋអាមេរិក - គ្រោងចំណាយ ២៨៣ លានដុល្លារអាមេរិក

សំណង់នៃអាគារនេះ គឺត្រូវបានរចនាឡើង ដោយក្រុមហ៊ុន Foster & Partners ដែលគេរំពឹងថា វានឹងក្លាយជាសណ្ឋាគារ មួយដ៏ប្រណិត បំផុតនៅអាមេរិក ក៏ប៉ុន្តែ ក្នុងឆ្នាំ ២០០៨ ការសាងសង់ អាគារនេះ ត្រូវបានរកឃើញថា ខុសបចេ្ចកទេស ហើយត្រូវតំរូវឲ្យផ្អាកការ សាងសង់។ នៅថៃ្ងទី ១៥ ខែ សីហា ឆ្នាំ ២០១១ អាគារនេះ ត្រូវបានគេបំផ្ទុះចោល។


កោះផែនទីពិភពលោក, អារ៉ាប់រួម - គ្រោងចំណាយ ១៣ ពាន់លានដុល្លារអាមេរិក

កោះពិភពលោកត្រូវ បានគេគ្រោងធ្វើឲ្យមានរាង ដូចជាផែនទីពិភពលោក ដែលកោះសរុបទាំងអស់មាន ចំនួន ៣០០ ជាប្រភេទកោះ តូចៗ តាំងទីនៅលើឈូងសមុទ្រ Persian នាទីក្រុង Dubai។

គំរោងសាងសង់កោះសិប្បនិមិត្ត ទាំងនេះគឺចាប់ផ្តើមក្នុងឆ្នាំ ២០០៣ ក៏ប៉ុន្តែ ក្រោយដំណើរការបាន ៥ ឆ្នាំ ពោលគឺក្នុងឆ្នាំ ២០០៨ ចំពេល ដែល ពិភពលោកជួបនូវវិបត្តិសេដ្ឋកិច្ចសកល ការសាងសង់ទាំង មូលត្រូវបានផ្អាកដំណើរការ។ បច្ចុប្បន្នមានកោះតែ ២ប៉ុណ្ណោះដែលត្រូវ បាន គេយកមកប្រើប្រាស់ ក្នុងការវិនិយោគ។



អាកាសយានដ្ឋាន Brandenburg, អាល្លឺម៉ង់ - គ្រោងចំណាយ ៣ ពាន់លាន ទៅ ៦ ពាន់លានដុល្លារអាមេរិក

គំរោងសាងសង់ អាកាសយានដ្ឋាន Brandenburg គឺធ្វើឡើងដើម្បី ជំនួសអាកាសយានដ្ឋានចាស់ៗ ចំនួន២ ដែលមានដូចជា អាកាសយានដ្ឋាន Schonefeld និង Berlin Tegel។ អាកាសយានដ្ឋាននេះ កាលណោះ ត្រូវបានគេរំពឹងថា នឹងក្លាយជា អាកាសយានដ្ឋាន ដ៏មមាញឹកជាងគេ នៅទ្វីបអ៊ឺរ៉ុបដោយ ត្រៀមខ្លួនទទួលភ្ញៀវទេសចរ ប្រមាណ ២៧ លាននាក់ ក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែតាមរយៈ ការសាងសង់ ដែលគ្មានស្តង់ដា និងផែនការ ក៏ដូចជាការគ្រប់គ្រង ដ៏កម្សោយ បានធ្វើឲ្យអាកាសដ្ឋាននេះ ដំណើរការ ទៅដោយមិន ទទួលបានជោគជ័យ ដូចការរំពឹងទុក។



កាស៊ីណូ Revel ទីក្រុង Atlantic សហរដ្ឋអាមេរិក - គ្រោងចំនាយអស់ ៣ពាន់លានដុល្លារអាមេរិក

ក្រោយពីបើក ដំណើរការរកស៊ី បានតែ២ឆ្នាំ កាស៊ីណូនេះ បានក្ស័យទុន បិទទ្វារទៅវិញ ដោយសារតែ មិនទទួលបាន ចំណូលត្រលប់មកវិញ ដូចការរំពឹងទុក។



សួនកំសាន្ត Wonderland ទីក្រុង Beijing ប្រទេសចិន - គ្រោងចំនាយ ១២០ លានដុលា្លរអាមេរិក

ស្ថិតនៅ ៣២ គីឡូម៉ែត្រភាគ ខាងជើងទីក្រុង ប៉េកាំង សួនកំសាន្ត Wonderland បានបង្កើតឲ្យមានជា កន្លែងកំសាន្តតូច ធំ ផ្សេងៗដែល ទាក់ទាញចំនាប់អារម្មណ៍ យ៉ាងខ្លាំង ពីអ្នកទេសចរ រាប់លាននាក់។ គេបាន ប្រដូចទីនោះ ទៅនឹង Disneyland របស់អាមេរិក។ ក៏ប៉ុន្តែទន្ទឹម នឹងការ ទទួលបាន ប្រជាប្រិយភាពបានតែបន្តិច ជំលោះរវាងម្ចាស់សួនកំសាន្ត និងអ្នកវិនិយោគក៏បានផ្ទុះឡើង ដោយសារ តែបែករឿង អាស្រូវ ពីរឿងពុករលួយលើគំរោងសាងសង់នេះ។


សណ្ឋាគារ Ryugyong, កូរ៉េខាងជើង - គ្រោងចំណាយ ៦៧៥ លានដុល្លារអាមេរិក

សណ្ឋាគារនេះបានបើក ការដ្ឋានសាងសង់ក្នុងឆ្នាំ ១៩៨៩ ដែលគេរំពឹងថា វានឹងក្លាយជាសំណង់អាគារ ខ្ពស់ជាងគេនៅក្នុង ប្រទេសកូរ៉េ ខាងជើង។ បន្ទាប់ពីសាងសង់បាន ៥ ឆ្នាំពោលគឺក្នុងឆ្នាំ ១៩៩២ អាគារ នេះត្រូវជាប់គាំងការសាងសង់ ដោយសារតែកូរ៉េខាងជើង ជួបវិបត្តិ សេដ្ឋកិច្ច ព្រោះតែការដួលរលំរបស់ សហភាពសូវៀត។


អណ្តូងរ៉ែពេជ្រនៅប្រទេសរុស្ស៊ី

អណ្តូងរ៉ែពេជ្រដ៏ធំនេះ បានបើកដំណើរការរុករក ពេជ្យជាង ៤៤ឆ្នាំ ពោលគឺចាប់ផ្តើមក្នុងឆ្នាំ ១៩៥៧ និងបញ្ចប់អាជីវកម្ម ក្នុងឆ្នាំ ២០០១ ក្រោយការដួលរលំរបស់ សហភាពសូវៀតក្នុងទសវត្សទី ៩០។ តាមការឲ្យដឹងរបស់ ក្រុមហ៊ុន Alrosa គឺគេរកចំណូលបានពី ការជីកយក ពេជ្រ ពីទីនោះទៅលក់បាន ចំនូលជាង ៦០០ លានដុល្លារ៕


ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]