បន្ទាប់ពីក្លឹបបារាំង Monaco បានដាក់លក់ខ្សែប្រយុទ្ធ សញ្ជាតិកូឡុំប៊ី Radamel Falcao ក្នុងរដូវកាលដោះដូរ កីឡាករនេះ រួចមក គេសង្កេតឃើញមាន ក្លឹបធំៗជាច្រើន ចាប់អារម្មណ៍ និងតាមប្រមាញ់ មិនស្រាក់ស្រាន ជាពិសេសនោះគឹ ក្លឹបនៅប្រទេសអង់គ្លេស ដូចជា កាំភ្លើងធំ Arsenal និង មេឃខៀវ Man CITY ជាដើម។

យោងតាមអ្នកសារព័ត៌មានដ៏ល្បី Saris Bello បានសរសេរនៅលើ បណ្តាញ Twitter របស់នាងថា ក្លឹបបិសាចក្រហម Manchester United របស់អង់គ្លេស ទិញបានខ្សែប្រយុទ្ធរូបនេះហើយ ក្នុងទំហំទឹកប្រាក់ រហូតដល់ទៅ ៥១ លានផោន ក្នុងកុងត្រារយៈពេល ៤ ឆ្នាំ។


ការមកដល់នៃខ្សែប្រយុទ្ធ វ័យ ២៨ ឆ្នាំរូបនេះ នាថ្ងៃបញ្ចប់រដូវកាល នៃការដោះដូរកីឡាករ គឺធ្វើឡើងបន្ទាប់ពី ក្រុមបិសាចក្រហម បានយល់ព្រមឲ្យ យក្ស-ស Real Madrid ខ្ចីជើង Javier Hernandez ខណៈ Danny Welbeck ចូលរួមជាមួយនឹង Spurs។

គួរបញ្ជាក់ផងដែរថា ៤ ប្រកួតចុងក្រោយ របស់បិសាចក្រហម គឺមិនដែលស្គាល់ពាក្យថា ឈ្នះទេ ពោលគឺស្មើ ២ និងចាញ់ ២ ចុងក្រោយបានត្រឹមស្មើ ក្រៅដី ០ទល់នឹង០ ជាមួយនឹង Burnley តែប៉ុណ្ណោះ។

តារាងកីឡាករចំណូលថ្មី របស់ Manchester United

តារាងលទ្ធផល សប្តាហ៍ទី ៣


តារាងចំណាត់ថ្នាក់


ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]