ភ្នំពេញ៖ ក្មេងប្រុសម្នាក់ រងរបួសក្បាល និងស្មាខាងឆ្វេង ហើយភាគីម្ខាងទៀត ក៏រងរបួសក្បាល និង កំភួនដៃផងដែរ បន្ទាប់ពីកើតជម្លោះ ហិង្សាវាយតប់គ្នា ទៅវិញទៅមក នៅម៉ោងប្រមាណ ១៧និង១០ នាទី ថ្ងៃទី៣១ ខែសីហា ឆ្នំា២០១៤ ស្ថិតនៅចំណុច ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

សេចក្តីរាយការណ៍ បានបានឲ្យដឹងថា ឈ្មោះ កែវ សុខធារ៉ា បានរងរបួស ត្រង់ក្បាល និងស្មាខាងឆ្វេង បន្ទាប់ពីត្រូវបាន មនុស្សមួយក្រុម មានគ្នា៧ នាក់ព្រួតវាយ ប៉ុន្តែខណៈនោះ ភាគីអ្នកព្រួតវាយ ក៏រងរបួសក្បាល និងកំភួនដៃស្តំា ម្នាក់ដែរ គឺឈ្មោះ សុខ ឃីម។

សាក្សីនៅកន្លែង កើតហេតុបានឲ្យដឹង មុនពេលកើតហេតុ ឈ្មោះ កែវ សុខ ធារ៉ា បានលេងបាល់ទាត់ នៅមុខផ្ទះជាមួយ ក្មេងតូចៗ បី បួននាក់ ឯមនុស្សមួយក្រុមទៀត កំពុងផឹកស៊ី ក្នុងបន្ទប់ជួលក្បែរនោះ បន្ទាប់មក ពេលឃើញក្រុម កែវ សុខធារ៉ា កំពុងតែលេងបាល់ ក៏នំាគ្នាទៅវាយ ដោយមានកាន់ដប និងកាំបិទ ហើយគប់ដបត្រូវក្បាល ហើយយកកំាបិត កាប់លើ សុខធារ៉ា បណ្តាលឲ្យរបួស និងបានប្រើពាក្យថា ក្រុមពួក កែវ សុខធារ៉ា ធ្លាប់វាយពួកគេ កាលពីមុន។

ក្នុងករណីអំពើហិង្សា វាយគ្នាទៅវិញ ទៅមកនេះ កម្លំាងនគរបាល បានធ្វើការឃាត់ ខ្លួនមនុស្ស៨ នាក់ ភាគីទី១.ឈ្មោះ កែវ សុខធារ៉ា អាយុ១៤ ឆ្នាំ ហើយភាគីទី២.មានគ្នាចំនួន៧ នាក់ ក្នុងនោះទី១.ឈ្មោះ វន យំាងដ អាយុ៣០ ឆ្នាំ ជនជាតិវៀតណាម ជាជើងឈើ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ, ទី២.ឈ្មោះង្វៀង យុំាងឌឿក អាយុ២០ ឆ្នាំ ជនជាតិវៀតណាម មុខរបរធ្វើតុទូ, ទី៣. ង្វៀង យុំាងងា ហៅសុខ ឃីម អាយុ១៨ ឆ្នាំ ជនជាតិវៀតណាម, ទី៤. វន យុំាងហុង អាយុ២០ ឆ្នាំ ជាជាងឈើ, ទី៥.ចាំង យុំាងឡេ អាយុ១៨ ឆ្នាំ ជនជាតិវៀតណាម ជាជាងឈើ, ទី៦. ជៀវ ថាន់ញ៉ឹក អាយុ១៨ ឆ្នាំ ជាសិស្ស និងទី៧.ឈ្មោះ ឡំា ញ៉ឹកហ៊ី អាយុ២៣ ឆ្នាំ ជាជាងសំណង់ ជនជាតិវៀតណាម ស្នាក់នៅក្បែរៗ គ្នាទាំងអស់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]