ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ ផឹកស្រាបៀរ ក្លែមជាមួយ ជ្រក់ត្រសក់ និងត្រីឆ្លូញ ស្រាប់តែពុល បែកពពុះមាត់ កាលពីវេលា ម៉ោង១១យប់ ថ្ងៃទី៣១ សីហា ២០១៤ ស្ថិតនៅក្នុងភូមិ ទទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះកែវ ពត អាយុ៤៩ឆ្នាំ មានទីលំនៅ ក្នុងភូមិ-ឃុំ ខាងលើ ។

ប្រភពបន្តថា បន្ទាប់ពីកើតហេតុរួច ប្រពន្ធ និងសាច់ញាតិ បាននាំគ្នា ដឹកជនរងគ្រោះ យកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង ភ្លាមៗ ។ ក្រុមគ្រូពេទ្យ បានឱ្យដឹងថា ជនរងគ្រោះ អាចពុលនឹង ជ្រក់ត្រសក់ ប៉ុន្តែត្រូវក្រុមគ្រូពេទ្យ ជួយសង្គ្រោះទាន់ពេល ។

ជនរងគ្រោះត្រូវបានសង្គ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]