ភ្នំពេញ៖ កម្លាំងនគរបាល ប៉ុស្ដិ៍ទឹកថ្លា ខណ្ឌសែនសុខ បានចុះទៅឃាត់ ខ្លួនបុរសម្នាក់ ក្រោយពីប្រជាពលរដ្ឋ បានរាយការណ៍ថា ប្រើអំពើហិង្សា លើប្រពន្ធរបស់ខ្លួន ដោយទះកំផ្លៀង ក្រោយពីផឹកស្រាស្រវឹង ហើយកើត ជម្លោះជាមួយប្រពន្ធ កាលយប់ ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៤ ។

មន្ដ្រីនគរបាល មូលដ្ឋានបាន និយាយថា បុរសប្រមឹកវាយ ប្រពន្ធខាងលើនេះ ត្រូវបាន ចាប់ខ្លួនភ្លាមៗ កាលពីវេលា ម៉ោង៩និង៤០នាទី យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ ស្នាក់នៅផ្ទះលេខ ៧៣៣ង ផ្លូវលំ ភូមិទឹកថ្លា ខណ្ឌសែនសុខ ។

មន្ដ្រីនគរបាល បានបន្ដថា បុរសដែលវាយ ប្រពន្ធ ហើយត្រូវចាប់ខ្លួន ខាងលើនេះឈ្មោះ ឈឹង ឆេង អាយុ៤០ឆ្នាំ មុខរបរជា ជាងសំណង់ ស្នាក់នៅផ្ទះកើតហេតុ រីឯស្ដ្រីជាប្រពន្ធ ដែលរងរបួសលើផ្ទៃមុខនោះ ឈ្មោះគឹម វណ្ណៈ អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោង ចក្រកាត់ដេរ ។

បើតាមមន្ដ្រី នគរបាលដដែលនេះ មុនពេលកើតហេតុ ជនរងគ្រោះ ជាប្រពន្ធទើប ចេញពីធ្វើការ ក៏បានត្រឡប់មក ដល់ផ្ទះស្រាប់ តែជួបប្ដីដែល មានអាការៈស្រវឹង ផងនោះ បានរករឿងនិង ឈ្លោះប្រកែកគ្នា ហើយបុរសជាប្ដី បានទះកំផ្លៀង ទៅលើប្រពន្ធ ចំផ្ទៃមុខ បណ្ដាលឱ្យរងរបួស រួចហើយត្រូវអ្នកជិត ខាងជួយឃាត់ និងទាក់ទងទៅ សមត្ថកិច្ចចុះមក ឃាត់ខ្លួនតែម្ដង ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ការ បន្ដតាមផ្លូវច្បាប់ ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]