ភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញ អណ្តែតក្នុងទឹក រណ្តៅដី កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅក្នុងទឹក រណ្តៅដីភូមិខ្ពស់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ដោយពុំដឹងមូលហេតុ នៃការស្លាប់ និងអត្តសញ្ញាណ នោះទេ ។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បាននិយាយថា បុរសរងគ្រោះ ពុំត្រូវបានគេស្គាល់ អត្តសញ្ញាណ នោះទេ ហើយក៏មិនដឹង មូលហេតុអ្វីនោះដែរ ទើបបណ្តាលឲ្យស្លាប់នោះ មានភិនភាគ សម្បុលខ្មៅ សក់ ក្រញ៉ាញ់ ពាក់អាវសយឺតដៃខ្លី ស្លៀកខោខូវប៊ូយ ជើងវែង ពណ៌ខ្មៅ ។

ប្រជាពលរដ្ឋ បានបន្តទៀតថា មុនពេលកើត ភ្ញាក់ផ្អើលនោះ មានប្រជាពលរដ្ឋ ជាអ្នកធ្វើស្រែចំការ បានដើរក្បែរមាត់ស្រះ ទឹករណ្តៅដីនេះ ដោយមានការសង្ស័យ គាត់បានចូលទៅ ពិនិត្យមើលទើបប្រទះ ឃើញសពនេះតែម្តងទៅ រួចក៏ទៅជម្រាបមេភូមិ ទើបធ្វើឲ្យភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងប្រជានគរ បាលជំនាញ ចុះទៅពិនិត្យមើលផងដែរ ប៉ុន្តែ ទោះបីជាយ៉ាងណា ក៏មិនទាន់ដឹង ពីមូលហេតុ និងអត្តសញ្ញាណ នោះដែរ ដោយរង់ចាំអ្នកជំនាញ មកពីរាជធានី ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]