ម៉ិកស៊ិក៖ ស្ត្រីជនជាតិម៉ិកស៊ិក ដែលនឹងក្លាយ ទៅជាមនុស្សចាស់ ជាងគេលើពិភពលោក មានអាយុរហូតដល់ទៅ ១២៧ឆ្នាំ បានបង្ហើបប្រាប់ថា សូកូឡាគឺជា អាថ៌កំបាំង ដែលធ្វើឲ្យគាត់ មានអាយុវែងបែបនេះ។

លោកយាយ Leandra Becerra Lumbreras បានកើតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៨៨៧ ដែលនៅក្នុងសម័យសង្គ្រាម លោកលើកទី១ គឺគាត់ មានអាយុ ២៧ឆ្នាំ ទៅហើយ។ ក្រុមគ្រួសារ របស់លោកយាយ បាននិយាយថា សូកូឡាគឺជាគន្លឹះដ៏សំខាន់ ដែលធ្វើឲ្យមានអាយុវែង ហើយបន្ថែមពីលើនេះ ការគេងបានគ្រប់គ្រាន់ និងធ្វើការមិនទំនេរដៃ ក៏ជាមូលហេតុ ដែលធ្វើឲ្យរស់នៅ បានយូរផងដែរ។

ជាមួយគ្នានេះដែរ ចៅស្រីរបស់លោកយាយ Leandra លោកស្រី Mariam Alvear អាយុ៤៣ឆ្នាំ ក៏បានឲ្យដឹងផងដែរថា លោកយាយជាស្ត្រីម្នាក់ ដែលធ្វើការមិនទំនេរដៃ គឺគាត់ទើបតែឈប់ ការដេរ និងត្បាញ កាលពី២ឆ្នាំមុន នេះប៉ុណ្ណោះ។ កាលពីអំឡុង ឆ្នាំ១៩១០ ដល់ ឆ្នាំ១៩១៧ លោកយាយគឺជា អ្នកចម្បាំង មួយរូបផងដែរ ដែលមានមុខងារជា មេដឹកនាំក្រុមបដិវត្តន៍ Adelitas (ក្រុមស្ត្រីដែលទៅ សមរភូមិជាមួយប្តី)។

យ៉ាងណាមិញ អាជ្ញាធរនៅក្នុង ប្រទេសម៉ិកស៊ិក កំពុងតែធ្វើ សំបុត្រកំណើតថ្មី ឲ្យលោកយាយផងដែរ ព្រោះតែសំបុត្រកំណើតចាស់ របស់គាត់ បានបាត់ តាំងពី៤០ឆ្នាំ មុនមកម្ល៉េះ៕


ប្រភព៖ មេត្រូ

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]