អ្នកស្រុក ជាច្រើននាក់ នៅក្នុងប្រទេស លីបេរីយ៉ា បានអះអាងថា សត្វឆ្កែព្រៃ ជាច្រើនក្បាល បានកកាយផ្នូរ របស់អ្នកជំងឺ អ៊ីបូឡា (Ebola) ដែលបានកប់ នៅឯកន្លែងបញ្ចុះសព ក្នុងប្រទេស លីបេរីយ៉ា ហើយបានស៊ី សាកសព ទាំងនោះទៀតផង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកស្រុក នៅក្នុងឃុំ Johnsonville នៃទីក្រុង Monrovia ប្រទេសលីបេរីយ៉ា បានខឹងក្រោធយ៉ាងខ្លាំង បន្ទាប់ពីសត្វឆ្កែព្រៃ ជាច្រើនក្បាល ត្រូវបានគេប្រទះឃើញ កំពុងកកាយផ្នូរ នៃអ្នកជំងឺ អ៊ីបូឡា នៅឯកន្លែងបញ្ចុះសព ដែលគេឲ្យឈ្មោះថា “'Ebola Graveyard” ក្នុងប្រទេសលីបេរីយ៉ា ហើយបានពាំសាកសពទាំងនោះ មកលើផ្លូវ ហើយថែមទាំង ស៊ីសាកសព ទាំងនោះទៀតផង។

បើតាមប្រភពព័ត៌មាន ចុងក្រោយ នៃការរីករាលដាល នៃជំងឺអ៊ីបូឡា បានបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០១៤ ម្សិលមិញនេះ វាបានរាលដាល ទៅដល់ប្រទេស Senegal ហើយ។

អ្នកវិទ្យាសាស្រ្ត៖ ថ្នាំព្យាបាល មេរោគមរណៈ អ៊ីបូឡា នឹងមានក្នុង ពេលឆាប់ៗនេះ!

យ៉ាងណាក៏ដោយ ជំងឺមរណៈអ៊ីបូឡា ដ៏កាចសាហាវ និងគួរឲ្យរន្ធត់នេះ បានកើតមានឡើង នៅក្នុងប្រទេស លីបេរីយ៉ា អស់រយៈពេល ៣សប្តាហ៏ មកហើយ ខណៈមន្រ្តីសុខាភិបាល នៃប្រទេសមួយនេះ អស់សង្ឃឹម ដើម្បីទប់ស្កាត់អត្រាឆ្លង នៃជំងឺដ៏កាចសាហាវនេះ និងបានបញ្ជាឲ្យ ប្រញាប់កប់សាកសព ទោះបីជាមាន ការប្រឈមមុខគ្នា យ៉ាងក្តៅគគុក ពីសំណាក់អ្នកស្រុក ដែលបានបដិសេធ មិនព្រមផ្តល់ដីរបស់ពួកគេ ដើម្បីកប់សាកសពដ៏ដោយ។

បើតាមសម្តីអ្នកស្រុក បាននិយាយថា «ក្រុមអ្នកបញ្ចុះសាកសព របស់ក្រសួងសុខាភិបាល នៃប្រទេស លីបេរីយ៉ា បានជីកផ្នូរ កប់សាកសព នៅពេលយប់ ដើម្បីជៀសវាង ការប្រឈមមុខដាក់គ្នា ប៉ុន្តែបានផ្តល់ភាពងាយស្រួល ទៅដល់សត្វព្រៃ ដែលរកអាហារពេលយប់ ទៅវិញ»។

ឥឡូវនេះការភ័យខ្លាច បានកើតឡើងម្តងទៀតហើយ ដោយសារតែសត្វឆ្កែព្រៃ បានស៊ីសាកសព នៃអ្នកជំងឺអ៊ីបូឡា ប៉ុន្តែវាអាចនឹង មិនឆ្លងជំងឺនេះឡើយ ហើយក៏មិនអាច ធ្វើឲ្យមេរោគមួយនេះ ឆ្លងពាសពេញ ប្រទេសអាហ្វ្រិចខាងលិច ដោយប្រយោលបានឡើយ លុះត្រាតែ វាបានប៉ះពាល់មនុស្ស តាមរយៈការ លិត ឬខាំ។

អ្នកស្រុកទាំងនោះ បានបន្ថែមទៀតថា «យើងពិតជាខកចិត្តខ្លាំងណាស់ ចំពោះក្រសួងសុខាភិបាល ជាពិសេសរដ្ឋាភិបាល ដែលបានស្បថសច្ចា ថានឹងការពារពួកយើង។ ប៉ុន្តែផ្ទុយមកវិញ សកម្មភាព របស់ពួកគេបែបនេះ យើងមិនអាចទទួលយកបានឡើយ ហើយយើងនឹងមិនអនុញ្ញាត ឲ្យរដ្ឋាភិបាល មកកប់សព ណាមួយទៀតឡើយ។ យើងនឹងជំទាស់ ជាមួយនឹងពួកគេ ព្រោះរដ្ឋាភិបាល បានបរាជ័យ ក្នុងការការពារពួកយើង។»

លោកវេជ្ជបណ្ឌិត Stephen Korsman នៃសាកលវិទ្យាល័យ University of Cape Town នៅប្រទេស អាហ្រ្វិចខាងត្បូង បានប្រាប់ឲ្យដឹងថា «ខណៈសត្វឆ្កែព្រៃ បានស៊ីសាកសព នៃអ្នកជំងឺ អ៊ីបូឡា ហើយអាចនឹងមិនឆ្លងជំងឺនេះ វាមានឪកាសច្រើនណាស់ ដើម្បីចម្លងជំងឺនេះ ទៅកាន់មនុស្ស។ មេរោគអ៊ីបូឡា ដែលស្ថិតក្នុងខ្លួនសត្វឆ្កែព្រៃ បានសម្តែងចេញដោយ អរោគសញ្ញា មានន័យថា សត្វឆ្កែ នឹងមិនឆ្លងជំងឺនេះឡើយ ប៉ុន្តែវាអាច នាំយកជំងឺនេះ មកចម្លងឲ្យមនុស្សបាន ដោយការ លិត ឬខាំ»៕

រកឃើញ មូលហេតុ ពិតប្រាកដ នៃការកកើត ដំបូងរបស់ មេរោគមរណៈ អ៊ីបូឡា!






ប្រភព ៖ asiantown.net

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]