អង់គ្លេស៖ ទារកឈ្មោះ Jonah បានធ្វើឲ្យឆ្មប និងក្រុមគ្រូពេទ្យ មានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគេ កើតមកដោយ មានសម្បុរ ស បើទោះ បីជាម្តាយបង្កើត របស់គេជាជនជាតិ នីហ្សេរីយ៉ា មានស្បែកខ្មៅក៏ដោយ។

ស្ត្រីជាម្តាយឈ្មោះ Catherine Howarth ពីដំបូងមិនប្រាកដចិត្តថា តើកូននេះជាកូន របស់នាងពិត ឬអត់នោះទេ ដោយសារ តែកូននេះកើតមក មានសម្បុរ-ស ខុសពីនាងជាម្តាយ ដែលមានសម្បុរខ្មៅ។

លោកគ្រូពេទ្យម្នាក់ បានបកស្រាយ ឲ្យដឹងថា បើទោះជាឪពុករបស់ Jonah ជាជនជាតិស្បែក ស ក៏ដោយ ក៏លទ្ធភាពដែលទារកនេះ អាចកើតមក មានស្បែកស គឺតិចតួចបំផុត ហើយនេះ អាចជាករណី មួយ ក្នុង មួយលាន ឯណោះ ដែលរូបគេ កើតមក អាចមានស្បែកស បែបនេះ។

ចំនែកឯបុរសជាឪពុក ឈ្មោះ Richard ក៏បានឲ្យដឹងដែរថា គាត់ពិតជាមិននឹកស្មានដល់ ថាកូនរបស់គាត់ នឹងកើត មកមានសម្បុរ ដូចគាត់ នោះទេ គាត់គិតថា គេប្រាកដជាមានសម្បូរ ដូចម្តាយច្រើនជាង។

គ្រូពេទ្យបានបន្តដែរថា ករណីទារកឈ្មោះ Jonah មិនមែនជាករណី ទារកភឿក នោះទេ។ ពួកគេ (គ្រូពេទ្យ) បានស្រាវជ្រាវពីឱកាស ដែលម្តាយ ស្បែកខ្មៅផ្តល់កំណើតឲ្យកូន មកមាន ស្បែកស ជារឿងកម្រនឹងកើតមានណាស់ តែគេធ្លាប់ឃើញមានតែ ២ ករណី ប៉ុណ្ណោះ ដែលធ្លាប់កើត មាននៅអាមេរិក៕


ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]