ចិន៖ មានរឿងមួយ គួរឲ្យតក់ស្លុតបំផុត បានកើតឡើង លើនារីវ័យក្មេងម្នាក់ ដែលត្រូវម្តាយក្មេក ចិត្តខ្មៅ បង្អត់អាហារនាង នៅសល់តែ ស្បែក ដណ្តប់ឆ្អឹង ក្នុងរយៈពេលមួយឆ្នាំ។

យោងតាមសេចក្កីរាយការណ៍ បានឲ្យដឹងថា នារីវ័យក្មេងម្នាក់នេះ ឈ្មោះថា Yang  Tian អាយុ២៦ឆ្នាំ គឺកាលពីដំបូង នាងមានសុខភាពល្អ សម្រស់ស្រស់ស្អាត ហើយថែមទាំង មានសុភមង្គលក្នុង ក្រុមគ្រួសារ ទៀតផង។ ប៉ុន្តែរហូតដល់ថ្ងៃមួយ នាងបានដឹងថា ស្វាមីរបស់នាង លួច ផិតក្បត់ ហើយបាន ធ្វើឲ្យ រូបនាង ពិបាកចិត្តយ៉ាងខ្លាំង។

មិនតែប៉ុណ្ណោះ ម្តាយក្មេក ក៏បានបណ្តេញនាង ឲ្យចេញពីផ្ទះថែមទៀត និងបានជេរស្តីនាងថា "នាងជាអ្នក បង្កើត បញ្ហានេះឡើង"។ អ្វីដែល កាន់តែ ឈឺចាប់ទៀតនោះ គឺម្តាយក្មេករូបនោះ បាននិយាយ ទៅកាន់នាងថា "វាជារឿងធម្មតាទៅហើយ សម្រាប់មនុស្សប្រុស ដែលមាន តណ្ហាក្រាស់ បែបនេះ"។ គាត់ក៏បន្តទៀតថា "នាងគួរតែពេញចិត្ត ដែលមានអាហារ និងទឹក សម្រាប់ផឹកគ្រប់គ្រាន់ នៅក្នុង ផ្ទះដូច្នោះ"។

ដោយសារតែ បញ្ហាលែងលះនេះហើយ បានធ្វើឲ្យ Yang សម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដោយការ លេបថ្នាំ ជាច្រើនគ្រាប់ ប៉ុន្តែ រូបនាង ត្រូវបាន នាំទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត ទាន់ពេល វេលា។ ថ្វីបើនាង អាចរួចផុត ពីសេចក្តីស្លាប់ក៏ពិតមែន ប៉ុន្តែប្រព័ន្ធខួរក្បាលរបស់នាង លែងលូត លាស់ហើយ ដោយសារតែសារធាតុថ្នាំ ដែលនាង ចង់ប៉ងសម្លាប់ខ្លួននោះ បានប៉ះពាល់ដល់ ខួរក្បាលរបស់នាង យ៉ាងខ្លាំង។

ទោះបីជាម្តាយក្មេក បាននាំនាងYang មកនៅផ្ទះវិញក៏ដោយ ប្រភពព័ត៌មានចិនជាច្រើន បាននិយាយថា ម្តាយក្មេកចិត្តអប្រិយ៍រូបនេះ មិនបាន ផ្តល់ចំនីអាហារ ហើយថែមទាំង មិនមើលថែនាងទៀត មានន័យថា គឺទុកនាងចោល ទាំងនាងមានជម្ងឺប្រចាំកាយ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល១ឆ្នាំ រាងកាយរបស់នាងទាំងមូល កាន់តែទ្រុឌទ្រោមទៅៗ ធ្វើឲ្យសាច់ ឈាម ដែលធ្លាប់តែ ស្រស់បំព្រង បានក្លាយជា គ្រោងឆ្អឹងទៅវិញ។ នៅពេលប្អូនស្រីរបស់នាង បានមក លេង មានការតក់ស្លុតយ៉ាងខ្លាំង នៅពេលបាន ឃើញ បងស្រីរបស់ខ្លួន ស្ថិតក្នុង សភាព បែបនេះ។ បន្ថែមពីនោះទៅទៀត ម្តាយក្មេកចិត្តឃោឃៅម្នាក់នេះ បាននិយាយទៅកាន់ប្អូនស្រី របស់នាងថា "គ្រួសារទាំងមូល មិនមានម្ហូបអាហារ ប៉ុន្មានខែទៅហើយ តើឲ្យពួកយើង មើល និងជួយនាង ដោយរបៀបណាទៅ"?

ជាមួយគ្នានោះដែរ ស្រ្តីវ័យចំណាស់ម្នាក់នេះ ក៏បានបដិសេធមិនអនុញ្ញាត ឲ្យនាងYang ទៅសម្រាកក្នុង មន្ទីរពេទ្យ ដើម្បីទទួលការ ព្យាបាល នោះទេ ជាហេតុធ្វើឲ្យនាង ស្លាប់កាលពីថ្ងៃទី១ ខែសីហា គួរឲ្យអានិតអាសូរបំផុត៕ តើប្រិយមិត្ត យល់យ៉ាងណា ចំពោះបញ្ហាមួយនេះ?   





រូបថត កាលពីនាង មិនទាន់ ធ្លាក់ខ្លួនឈឺ

ប្រភព AsainTown
ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]