រាជធានីភ្នំពេញ ៖ ពស់ថ្លាន់មួយក្បាល មានទម្ងន់ ១២,៥គីឡូក្រាម ត្រូវបានម្ចាស់ផ្ទះ ប្រទះឃើញវារ នៅលើរបងផ្ទះ បង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៨ព្រឹក ថ្ងៃទី៣០ សីហា ២០១៤ នៅភូមិគ្រឹះ លេខ២២៩ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

បើតាមសម្តី ម្ចាស់ផ្ទះឈ្មោះ ឡោក ស្រេង ភេទប្រុស អាយុ៦០ឆ្នាំ ជាមន្ត្រីរាជការ បានឲ្យដឹងថា ផ្ទះរបស់គាត់ កន្លងមកធ្លាប់ឃើញ មានពស់ថ្លាន់ មួយក្បាលយ៉ាងធំ បន្ទាប់មក មិនដឹងជាលូន ទៅណាបាត់ទេ បន្សល់ទុក សំណកនៅជាប់ របងផ្ទះរបស់គាត់ និងកូនមួយក្បាល ដែលមានទម្ងន់ ១២,៥គីឡូក្រាម មានប្រវែង១៣ម៉ែត្រ ទៅហើយ ទើបគាត់ប្រទះឃើញ លូននៅលើរបងផ្ទះ នៅជាប់ដើមឬស្សី ដែលដាំលំអ នៅមុខផ្ទះ ។

បន្ទាប់ពីប្រទះឃើញ ពស់ថ្លាន់មួយក្បាល ដ៏ធំនេះហើយ ម្ចាស់ផ្ទះបាន ទូរស័ព្ទរាយការណ៍ ទៅក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើស សត្វព្រៃចល័ត នៃរដ្ឋបាល ព្រៃឈើ ចុះទៅទទួលយក ពស់ថ្លាន់មួយក្បាលនេះ ទៅរក្សាទុក នៅសួនសត្វ ភ្នំតាម៉ៅ រហូតបាន ច្រើនក្បាល ទើបយកទៅលែង នៅក្នុងព្រៃដែល ជាតំបន់អភិរក្ស ។

ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច ពេលដែលប្រទះឃើញ ពស់ថ្លាន់ តែងតែមាន ជំនឿថាមាន បារមីសក្តិសិទ្ធិ និងសុខសប្បាយ បាននាំគ្នា ទៅប៉ះស្ទាបអង្អែល សុំសេចក្តីសុខសប្បាយ ពីពស់ថ្លាន់សិន មុននឹងយកទៅ រក្សាទុកនៅភ្នំតាម៉ៅ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]