ខេត្តកំពង់ឆ្នាំង ៖ យុវជន២នាក់ បានរងរបួសធ្ងន់ ដោយសារជនដៃដល់ ២នាក់បងប្អូន កាប់ប្រហារ ហើយគេចខ្លួនបាត់ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៣០ សីហា ២០១៤ នៅក្នុងហាងកាហ្វេ មួយកន្លែង ស្ថិតក្នុង ភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូរណ៌ ខណៈពួកគេ កំពុងអង្គុយ ផឹកកាហ្វេ ។

ក្រុមគ្រួសារជនរងគ្រោះ ដែលកំពុង កំដជនរងគ្រោះ ទាំង២នាក់ ក្នុងមន្ទីរពេទ្យខេត្ត បាននិយាយថា កាលពីព្រឹក ថ្ងៃទី៣១ សីហា ២០១៤នេះថា ជនរងគ្រោះទី១ ឈ្មោះ យូ វិសិទ្ឋិ អាយុ២៩ឆ្នាំ ត្រូវជនដៃដល់ កាប់ត្រូវ៣កន្លែង ក្បាល ក និងស្មាឆ្វេង និងទី២ ឈ្មោះ គា ចន្ទ័ទិត្យ អាយុ២០ឆ្នាំ ត្រូវជនដៃដល់ កាប់របួសក្បាល ៣កន្លែង ។ ទាំង២នាក់ មានទីលំនៅ ភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៏ ចំណែកជនដៃដល់ ដែលរត់គេចខ្លួនបាត់ មានឈ្មោះនិន និងឈ្មោះចិត្រ ជាបងប្អូននឹងគ្នា។

លោកជាង សុវណ្ណារិទ្ធ អធិការនគរបាល ស្រុកបរិបូរណ៌ បានឱ្យដឹងថា ជនរងគ្រោះ និងជនដៃដល់ ធ្លាប់មានទំនាស់ ពាក្យសម្តីគ្នា ក្នុងពេលផឹកស៊ី កន្លងមក។

លោកអធិការ បានបញ្ជាក់ថា ជនរងគ្រោះ ទាំង២នាក់ មានម្នាក់ឈ្មោះ យូ វិសិទ្ធិ ធ្លាប់បង្ករបួសស្នាម ទៅលើជនដៃដល់ ហើយត្រូវតុលាការ កោះហៅ តែឈ្មោះនេះ បានគេចខ្លួនរហូត ហើយករណីខាងលើនេះ សង្ស័យជារឿង គំនុំសងសឹក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]