ភ្នំពេញ៖ រឿងរ៉ាវដ៏មិនគួរឲ្យជឿមួយ បានកើតឡើងនៅកន្លែងលក់ អាហារមួយកន្លែង ក្នុងស្រុកខ្មែរ ដែលស្ដ្រីម្នាក់ បានទាញ កាំបិត កាប់មនុស្ស ទាំងកម្រោល យកតែម្ដង។

យ៉ាងណាមិញ ហេតុការណ៍ខាងលើនេះ ត្រូវបាន បង្ហាញឡើង នៅក្នុងវីដេអូឃ្លីបមួយ ដែលទើបតែបង្ហោះ ឡើង នាពេលថ្មីៗនេះ។ ក្រឡេកមកមើល វីដេអូ នោះប្រិយមិត្ដ ប្រហែលជាមិនចង់ជឿនោះទេដោយសារ តែស្ដ្រីម្នាក់ អង្គុយសុខៗ ស្រាប់តែ លើកកាំបិត ទាញ កាប់ អ្នកជុំវិញ យ៉ាង កម្រោល ដែលភ្លាមៗ ធ្វើឲ្យ អ្នកទាំងនោះ នាំគ្នា រត់ប្រាសអាយុ។ តែជាមួយគ្នានោះ អ្នក ដែលត្រូវស្ដ្រីនោះ ទាញកាំបិតកាប់នោះ ក៏តបត ជាមួយនឹង ការគប់ កៅអីជ័រទៅវិញ ដើម្បីបញ្ឈប់ សកម្មភាព ស្ដ្រីខាងលើនេះ និងជាលទ្ធផល ពួកគេក៏អាចទាញ យកកាំបិត ពីក្នុងដៃ ស្ដ្រីរូបនេះ។ សម្រាប់សកម្មភាព កាប់ឆៅៗបែបនេះ គឺកើតឡើង នៅតូបលក់អាហារ មួយកន្លែង ជាប់នឹង មាត់ថ្នល់ ដែលសកម្មភាពទាំងនេះបានធ្វើឲ្យផ្អើលដល់អ្នក ដំណើរ ផងដែរ និងទីតាំងពិតប្រាក មិនបានបញ្ជាក់នោះទេ។ រីឯហេតុការណ៍ ក្រោយពី ដកកាំបិត បានពីស្ដ្រីនេះហើយ យ៉ាងណាទៀតនោះ ក៏មិនមានការបង្ហាញ ដូចគ្នា។ 

រឿងគ្រប់យ៉ាង សុទ្ធតែអាច ដោះស្រាយ សូមកុំយក អំពើហឹង្សា មកដាក់ពីមុខ។ ចង់ជ្រាបច្បាស់ សូមទស្សនា វីដេអូ ដែលបាន ដកស្រង់ពី ហ្វេសប៊ុក៖


រៀបចំដោយ ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]