ភ្នំពេញ៖ ជារៀងរាល់ថ្ងៃអាទិត្យ ចុងសប្តាហ៍ The Voice Cambodia គឺតែងតែចាក់បញ្ចាំង ចាប់ពីម៉ោង ៨យប់ តទៅ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ កាលពី យប់ម្សិលមិញនោះគឺ គេសង្កេតឃើញមានបេក្ខជនម្នាក់ បានអង្រួនចិត្ត Coach ទាំងបួន ឲ្យចុចប៊ូតុង ទាំងអស់ មិនសរសើរមិនបានមែន។

បេក្ខជន មកពីខេត្ត ព្រៃវែង អាយុ ២៣ ឆ្នាំ និងជាអ្នកចម្រៀង ក្នុងក្លឹបកំសាន្ត នាខេត្តកំពង់ចាមស្រាប់ផង លោក ឃុន វុត្ថា បានឡើងបកស្រាយ បទចម្រៀងមួយបទ ក្រោមចំណងជើងថា “មិនស្រលាញ់ អាណិតធ្វើអ្វី” ដែលជាសំណៀងដើម របស់លោក ខាន់ ជេមន៍។

គួរបញ្ជាក់ផងដែរថា នៅមុនពេលឡើងប្រកួត វុត្ថា ក៏បានរៀបរាប់ពី ឆាកជីវិតកំសត់លំបាក ដែលឳពុកបានលាចាកលោកទៅហើយ ដោយបន្សល់ទុក អ្នកម្តាយ ជាអ្នកទំនុកបំរុងរូបគាត់ តរៀងមក៕


ចង់ដឹង Coach រូបណាចុចមុនគេ ទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសម្លេងរបស់គាត់?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]