ព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយម៉ូតូ និងម៉ូតូបណ្តាលអោយស្លាប់បុរសម្នាក់ នៅហ្នឹងកន្លែង និងម្នាក់ទៀតស្លាប់ នៅពេល បញ្ជូនដល់មន្ទីរពេទ្យ ហើយម្នាក់ទៀតរងបួសធ្ងន់ និងអ្នក របួសស្រាលម្នាក់ទៀត បានគេចខ្លួនក្រោយកើតហេតុ ។

ប្រភពពីនគរបាល មូលដ្ឋាន បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២០និង២១នាទីយប់ ថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ ៤៩ (ផ្លូវបំបែកចូលមូលដ្ឋាន ទ័ពរាម) បែកចេញពីផ្លូវជាតិលេខ៤ ប្រមាណជា ៣០ម៉ែត្រ ស្ថិតក្នុង ភូមិថ្មរធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ មិនមានសាក្សីណានៅកន្លែងកើតហេតុនេះទេ ប៉ុន្តែសមត្ថកិច្ច បានសន្និដ្ឋានថា ម៉ូតូហុងដា ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ អត់ស្លាកលេខ ទំនងមកពីខេត្តព្រះសីហនុ លុះមកដល់កន្លែង កើតហេតុ ក៏បត់ចូលឧទ្យានជាតិរាម ហើយក៏ បានបុកគ្នា ជាមួយម៉ូតូមួយ គ្រឿងទៀតម៉ាក ហ្វីណូ ពណ៌ខ្មៅ អត់ស្លាកលេខ ធ្វើដំណើរចេញពី ឧទ្យាមជាតិរាម មកផ្លូវជាតិលេខ៤ វិញ ។

ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍នេះ គេឃើញបុរសម្នាក់បានស្លាប់ នៅកន្លែងកើតហេតុ និងម្នាក់ទៀត បានស្លាប់ពេល បញ្ជូនទៅដល់ មន្ទីរពេទ្យ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ (សន្លប់មិនដឹងខ្លួន) និងអ្នក របួសស្រាលម្នាក់ទៀត បានគេចខ្លួនក្រោយកើតហេតុ ចំណែកម៉ូតូ ម៉ាកវ៉េវខូចខាតធ្ងន់ (ដាច់ជាពីរ) ចំណែកម៉ូតូម៉ាកហ្វីណូ ខូចខាតធ្ងន់មួយកំណាត់ខាងមុខ។

សមត្ថកិច្ចពិបាកធ្វើការសន្និដ្ឋានថា អ្នកស្លាប់ និងអ្នករបួស ថាតើមួយណាបើកម៉ូតូមួយណា នៅឡើយទេ ព្រោះទាំងសងខាង សុទ្ធតែស្លាប់ និងរបួសធ្ងន់ មិនអាចនិយាយកើត ចំណែកអ្នកនិយាយបាន បានគេច ខ្លួនបាត់ទៀត ។

បច្ចប្បន្ននេះសមត្ថកិច្ច សូមធ្វើការអំពាវនាវសាច់ញាតិ បើមានបាត់គ្រួសារ សូមអញ្ជើញមកទំនាក់ទំនង នៅប៉ុស្តិ៍នគរបាលឃុំរាម ព្រោះ សព ជនរងគ្រោះម្នាក់ ដែលស្លាប់នៅនឹងកន្លែង កំពុងតំកល់ទុក នៅវត្ត ស្មាច់ដែង ដោយជនរងគ្រោះមានអាយុប្រហែល២០ឆ្នាំ និងកំពស់ ប្រហែល ១,៦៦ ។ ចំណែកម៉ូតូ ជន រងគ្រោះត្រូវបាននគរបាលចរាចរ ដឹកយកទៅ រក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ រង់ចាំដោះស្រាយ នៅពេលក្រោយ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]