រាជធានីភ្នំពេញ ៖ យុវជនខ្មែរ សញ្ជាតិអាមេរិកម្នាក់បានស្លាប់ដោយ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន បង្កឲ្យមានការ ភ្ញាក់ផ្អើលនៅម៉ោង ១១និង៣០ នាទីថ្ងៃទី៣១ សីហា ២០១៤ នៅផ្ទះលេខ C 34 ក្នុងបូរីញូថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

បើតាមសមត្ថកិច្ចយុវជនដែលយកខ្សែឌុយទូរទស្សន៍ចង.ក ភ្ជាប់នឹងចម្រឹងបង្អូច ឡៅតឿនោះឈ្មោះ រ៉ៃ អ៊ិន អាយុ២០ឆ្នាំ ។

សេចក្តីរាយការណ៍បានស្រង់សម្តីសមត្ថកិច្ចបញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុ ក្រុមគ្រួសារបាន បាត់យុវជននោះ មិនដឹងទៅណា ក៍ដើររកហៅមក ទទួលទានអាហារ ថ្ងៃត្រង់ ក៍ឃើញឈ្មោះ រ៉ៃ អ៊ិន បានស្លាប់ ដោយចង.កទៅហើយ ។

បើតាមសមត្ថកិច្ច មូលហេតុដែលធ្វើឲ្យយុវជនជាអាណិកជនខ្មែរ-អាមេរិក ដាច់ចិត្តធ្វើអត្តឃាត ទំនងដោយសារ តូចចិត្តខាងស្រី ដែលមានលំនៅ ក្នុងភូមិ-ឃុំ-ស្រុកឆ្លូង ខេត្តក្រចេះផ្តាច់ ពាក្យរយៈពេល ០៥ខែមកហើយ ។


ជនរងគ្រោះ


ទិដ្ឋភាពនៅកន្លែងកើតហេតុ

ជនរងគ្រោះ

ជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]