អាមេរិក៖ បុរស២នាក់ កំពុងតែហែលទឹកសមុទ្រ លេងយ៉ាងសប្បាយ ស្រាប់ត្រីឆ្លាម ក្បាលញញួរ មួយក្បាល ហែលយ៉ាងលឿន សំដៅមករក ទើបពូកគេ ប្រញាប់ប្រញាល់ រត់ឡើងលើគោក សឹងមិនទាន់។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មានវីដេអូមួយ ដែលបង្ហាញពី បុរសមិនត្រូវបានស្គាល់ អត្តសញ្ញាណ២នាក់ កំពុងតែហែងទឹកលេង នៅក្នុងសមុទ្រ ស្ថិតក្នុងរដ្ឋ Florida ស្រាប់តែមានត្រីឆ្លាម ក្បាលញញួរ យ៉ាងធំមួយក្បាល ហែលសំដៅមករក ហើយត្រូវបាន អ្នកដែលឈរថត ពីលើស្រែកប្រាប់ ឲ្យប្រញាប់ឡើង មកលើគោកវិញ។ វីដេអូនេះដែរ ត្រូវបានគេថតពី ដំបូលសណ្ឋាគារ Silver Beach Towers។

ជាមួយគ្នានេះដែរ ក្រោយពីអ្នកថតវីដេអូនោះ បានស្រែកប្រាប់រួច ពួកគេទាំង២នាក់ ក៏ប្រញាប់ ឡើងមកលើគោកវិញ ហើយត្រីឆ្លាមនោះ ក៏ហែលកាន់តែលឿន សំដៅមករកពួកគេផងដែរ។ ប៉ុន្តែសំណាងល្អ ដោយសារតែ ត្រីឆ្លាមនោះ បានប្រទះឃើញ ត្រីបបែល ទើបដេញតាម ខាំត្រីបបែលនោះវិញ ជាហេតុធ្វើឲ្យ អ្នកមុជទឹក ទាំង២នាក់ រត់ឡើងលើគោក ដោយសុវត្ថិភាព។

យ៉ាងណាមិញ ត្រីឆ្លាមប្រភេទ ក្បាលញញួរនេះ អាចមានប្រវែង ដល់ទៅ៦ម៉ែត្រ និងមានចំនួន ១១ប្រភេទខុសៗគ្នា ដែលក្នុងនោះមានតែ ៣ប្រភេទប៉ុណ្ណោះ ដែលគេធ្លាប់បានឃើញ វាយប្រហារ មកលើមនុស្ស៕


ប្រភព៖ nydailynews

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]