អៀកឡង់៖ បងធំ ក្រុម អ្នកលេងម្នាក់ ត្រូវបាន គេបាញ់សម្លាប់ កាលពីម្សិលមិញ ក្នុងប្រទេសអៀកឡង់ ហើយត្រូវបានគេយកទៅ បញ្ចុះដាក់ ជាមួយ មឈូសធ្វើពីមាសសុទ្ធ ដែលគេដឹងថា អាចមានតម្លៃ រហូតដល់ជាង ៤១,៤០០ ដុល្លារអាមេរិក ឯណោះ ។

ប្រភពព័ត៌មានបានឲ្យដឹងថា បងធំក្រុមអ្នកលេងម្នាក់នេះ ឈ្មោះ Andy Connors ដែលមានកូនចំនួន ៦នាក់ ហើយបងធំម្នាក់នេះ គឺជាមុខសញ្ញា នៃក្រុមឧក្រិដ្ឋជន និង ក្រុមពួកចោរ ដែលប៉ូលីសអៀកឡង់ តាមដាន និង ចង់ធ្វើការស៊ើបអង្កេត ចាប់ខ្លួនបំផុត ផងដែរ។

ប្រភពដដែល បានឲ្យដឹងថា បងធំ Connors នេះ បានសាងសង់ ផ្ទះតម្លៃជាង ៤ លានដុល្លារ លើផ្ទៃដីជាង ១.៦ ហិចតា ដែលមានអាងទឹក ក្នុងនោះ ទៀតផង។ ប៉ុន្តែយ៉ាងណាមិញ បងធំរូបនេះ ត្រូវបាន ជនមិនស្គាល់មុខ បាញ់សម្លាប់ នៅចំពោះមុខក្រុម គ្រួសារ របស់គាត់ កាលពី សប្តាហ៍មុននេះ។

ក្រុមអ្នកស៊ើបអង្កេត លើករណីឃាតកម្ម ទៅលើបងធំ ក្រុមឧក្រិដ្ឋជននេះ មានចំនុច គួរឲ្យសង្ស័យ ចំនួន ៣ ករណី។ ករណីទី១ បងធំនេះ អាចនឹងត្រូវបានបាញ់សម្លាប់ ដោយក្រុម IRA ដោយមូលហេតុគាត់ មិនបានផ្តល់លុយឲ្យក្រុមនេះ។ ករណីទី២ ឃាតករ អាចជា ក្រុមអ្នកលេង ដែលមានការ រកស៊ីប្រឆាំងគ្នា និង បាត់បង់ប្រាក់ ដោយសារតែបងធំនេះ និង ករណីចុងក្រោយ ឃាតករអាចជាអ្នកមានគំនុំ សងសឹក ជាមួយ បងធំ រូបនេះ ជាយូរមកហើយ។


លោកAndy Connors  បងធំក្រុមអ្នកលេង 

គួរបញ្ជាក់ដែរ អ្វីដែលធ្វើឲ្យ មានការចាប់អារម្មណ៍ បំផុតនោះ គឺនៅក្នុងថ្ងៃ បុណ្យសពរបស់បងធំនេះ គេបានឃើញ សាកសពរបស់គាត់ ត្រូវបាន គេ ដាក់ក្នុងមឈូស ធ្វើពីមាសសុទ្ធ និង មានតម្លៃដ៏ថៃ្ល ដើម្បីយកទៅបញ្ចុះ៕ 


រូបភាពៈ មឈូសមាសសុទ្ធ ដែលនឹងយកទៅបញ្ចុះ 


ប្រភព Dailymail

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]